បាត់ដំបង៖ រយ:ពេលជាងមួយសប្តាហ៍កន្លងមកនេះទីប្រជុំជនក្រុងបាត់ដំបង បានទទួលរងនូវរបបទឹកភ្លៀងយ៉ាងច្រើនជោគជាំបណ្តាលលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ និងផ្លូវក្រុងមួយចំនួនបានជន់លិចជាបន្តបន្ទាប់ ពិសេសនៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ ទឹកភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នាប្រមាណជា ៣មេខ្លាំងៗជាហេតុនាំឲ្យបរិមាណទឹកហូរធ្លាក់ចូលក្នុងលូរំដោះទឹកមិនទាន់ក៏រាចចាល់លិចកំណាត់ផ្លូវសំខាន់ៗច្រើនកន្លែងនៅក្នុងទីប្រជុំជនក្រុងបាត់ដំបង។

កំណាត់ផ្លូវក្រុងបាត់ដំបង ដែលទឹកភ្លៀងជន់លិចរួមមាន៖ កំណាត់ផ្លូវមុខផ្សារបឹងឈូក ផ្លូវផ្សារថ្មី ហៅផ្សារ ១៣មករា រួមទាំងកំណាត់ផ្លូវជុំវិញផ្សាររាត្រី រហូតដល់កំណាត់ផ្លូវលេខ ៣ មុខផ្សារទំនើបបុរ៉ីថ្មីផងដែរ។

រយ:ពេលជាងមួយសប្តាហ៍កន្លងមកបរិមាណទឹកភ្លៀងបានធ្លាក់ស្រោចស្របយ៉ាងច្រើនជោកជំពេសពេញភូមិសាស្ត្រខេត្តបាត់ដំបង ពិសេសនៅពេលរសៀល ពេលល្ងាច និងពេលយប់៕

អត្ថបទ: ដំបងក្រញូង

Share.