អន្តរជាតិ ៖ មើលលើការចេញផ្សាយរបស់សារព័ត៌មាន​EJan បានបញ្ជាក់ថា ចៅអធិការ ២ អង្គនៅក្នុងវត្ត ប្រាពុទ្ធាឆៃ និងវត្ត ប៉ាក់ណាម ត្រូវបានចាប់ផ្សឹកភ្លាមៗ បន្ទាប់ពីរកឃើញភ័ស្តុតាងវីដេអូ និងរូបភាពរួមសំវាសជាមួយឧបាសិកាឈ្មោះ កហ្វ សរុបទាំងអស់ ៨ ម៉ឺនឃ្លីប។

កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាថៃ បានពិនិត្យយ៉ាងម៉ដ្ឋចត់នូវទិន្នន័យក្នុងទូរសព្ទដៃ ហើយបានរកឃើញភ័ស្តុតាងសំខាន់ៗជារូបភាព និងវីដេអូឃ្លីបដែលឧបាសិកាឈ្មោះ កហ្វ បានថតទុក និងរក្សាទុកបានសរុបចំនួន ៨ម៉ឺនឃ្លីប ។ ក្នុងនោះរកឃើញអត្តសញ្ញាណចៅអធិការវត្ត ២ អង្គសុទ្ធតែជាសង្ឃជាន់ខ្ពស់ និងកំពុងកំណត់អត្តសញ្ញាណលោកសង្ឃ ៦ អង្គផ្សេងទៀតដែលគង់នៅវត្តភូមិភាគកណ្តាល និងវត្តភូមិភាគខាងកើត។

របាយការណ៍ប៉ូលិសបានបញ្ជាក់ថា វីដេអូ និងរូបភាពដែលឧបាសិកាបានថតទុកទាំងនោះ គឺជាថ្នូរការសឹករបស់លោកដើម្បីទទួលខុសត្រូវលើរូបខ្លួន ឬសម្រាប់ដើម្បីមានការចរចាណាមួយ។ យ៉ាងណាមិញ គណៈកម្មាធិការប្រឆាំងអំពើពុករលួយនិងកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាថៃ កំពុងតាមពិនិត្យវត្តចំនួន ៣ បន្តទៀតគឺ វត្ត Phra Phutthachai, វត្ត Luang Pho Sothon និង វត្ត Prayurawongsawas Worawihan ដែលស្ថិតក្នុង​ឃុំ Nong Plai ខេត្ត Saraburi ដើម្បីបន្តនិតីវិធីស៊ើបអង្កេត។ ដោយឡែកករណីនេះត្រូវបានចាត់ទុកនៅក្នុងអំពើពុករលួយនៃវបត្តិសាសនាដែលកំពុងកក្រើកនៅក្នុងប្រទេសថៃនាពេលថ្មីៗនេះផងដែរ៕

Share.