សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥។

ក្រៅពីការផ្លាស់ប្ដូរមតិគ្នាពីប្រវត្តិទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ និងសភាពការណ៍សកល, នៅក្នុងជំនួបនេះ សម្ដេចតេជោបានលើកឡើងពីស្ថានភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ ប្រាប់ទៅលោក Martin Vávra ថា សម្រាប់ចំណុចទាំងបួន រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី កម្ពុជាគ្មានជម្រើសអ្វីក្រៅពីដោះស្រាយនៅតុលាការ ICJ នោះទេ ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីផង និងតុលាការ ICJ ផង គឺជាជម្រើសល្អបំផុត ហើយការវាយដណ្តើមដីគ្នា គឺនឹងនាំមកនូវតែវិនាសកម្ម ដោយហេតុថាយន្តការទ្វេភាគីមិនអាចដោះស្រាយបាននិងការបំផ្លិចបំផ្លាញខ្ទេចខ្ទីប៉ុណ្ណោះ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជា មិនចង់ធ្វើសង្គ្រាមទេ តែកម្ពុជា ត្រូវត្រៀមខ្លូនក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួនផង និងសិទ្ធិវាយបកផង។សម្តេចតេជោ បានសំណូមពរ ឯកឧត្តម Martin Vávra លើកទឹកចិត្តដល់ប្រទេសនានាដែលគោរពច្បាប់អន្តរជាតិ៕

Share.