ក្រុម​បាល់ទះជម្រើសជាតិ​នារី​អុីតាលី នៅ​តែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន មិន​ទាន់​បរាជ័យ​សោះ ១០ប្រកួត​ជាប់​គ្នា​ នៃពានរង្វាន់បាល់ទះផ្នែកនារីពិភពលោក FIVB Women’s Volleyball Nations League 2025 ឈាន​ដល់សប្ដាហ៍ទី៣ ត្រឹម​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

ឆ្លងកាត់ ១០ប្រកួតរបស់ក្រុមបាល់ទះ​នារី អ៊ីតាលី រួម​មាន៖

  • ប្រកួតទី១៖ អាមេរិក ០-៣ អ៊ីតាលី (១៣–២៥, ១៣–២៥, ២៨-៣០)
  • ប្រកួតទី២៖ អាល្លឺម៉ង់ ២-៣ អ៊ីតាលី (២៥–២២, ១០–២៥, ២៥-២០, ១៣-២៥, ៩-១៥)
  • ប្រកួតទី៣៖ កូរ៉េខាងត្បូង ០-៣ អ៊ីតាលី (១៣–២៥, ១៣–២៥, ១៧-២៥)
  • ប្រកួតទី៤៖ ប្រេស៊ីល ០-៣ អ៊ីតាលី (២២–២៥, ១៨–២៥, ២៧-២៩)
  • ប្រកួតទី៥៖ ប៊ុលហ្គារី ១-៣ អ៊ីតាលី (១៧–២៥, ២៥–២៣, ១៥–២៥, ១៥–២៥)
  • ប្រកួតទី៦៖ ថៃ ០-៣ អ៊ីតាលី (១៩–២៥, ២០–២៥, ១៨–២៥)
  • ប្រកួតទី៧៖ ជប៉ុន ២-៣ អ៊ីតាលី (២៣–២៥, ២៥–១៦, ១៥–២៥, ២៥-២០, ១៧-១៩)
  • ប្រកួតទី៨៖ ចិន ០-៣ អ៊ីតាលី (២១–២៥, ២០–៣២, ១១–២៥)
  • ប្រកួតទិ៩៖ អ៊ីតាលី ៣-០ បែលហ្សិក (២៥–១៩, ២៥–១៥, ២៥–១៨)
  • ប្រកួតទិ១០៖ អ៊ីតាលី ៣-០ ស៊ែប៊ី (២៥–១៧, ២៦–២៤, ២៥–២០)

ក្រុម​បាល់ទះជម្រើសជាតិ​នារី​អុីតាលី នៅ​សល់​ ២ប្រកួត​ទៀត សម្រាប់​ការ​ប្រកួត​​វិល​ជុំ​សន្សំពិន្ទុ​ដែល​មាន​​ ៣​សប្តាហ៍ និង​បន្ត​ជួប ក្រុម​នារីតួកគី នៅ​ថ្ងៃទី១២ កក្កដា និង​បន្ត​ជួប ក្រុម​នារីហូឡង់ នៅ​ថ្ងៃទី១៣ កក្កដា មុន​ឡើង​ទៅ​កាន់​វគ្គ ៨ក្រុម​ចុង​ក្រោយ។

ការ​ប្រកួត​ពានរង្វាន់បាល់ទះផ្នែកនារីពិភពលោក FIVB Women’s Volleyball Nations League 2025 មាន​២​ដំណាក់​កាល​គឺ ទី១ ការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ​ដែល​មាន​​ ៣​សប្តាហ៍ គិត​ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ដល់​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៥។

ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន​៧ និង​ម្ចាស់​ផ្ទះ ប៉ូឡូញ ​បាន​ឡើង​ទៅ​​ដំណាក់​កាល​ទី​២ ដែល​ជា​ជុំផ្ដាច់ព្រ័ត្រ ធ្វើឡើង​ចាប់​ពី​ថ្ងៃទី២៣ រហូត​ដល់​ថ្ងៃទិ២៧ ខែមិថុនា ឆ្នាំ២០២៥ ដើម្បី​រក​ឃើញ​ម្ចាស់​ជើង​ឯក។

សូមជម្រាបថា ពានរង្វាន់បាល់ទះផ្នែកនារីកម្រិតទី១ពិភពលោក បានបង្កើតឡើងដំបូងនៅឆ្នាំ២០១៨ ដោយនៅឆ្នាំដំបូងនោះគឺធ្វើឡើងនៅប្រទេសចិន នៅឆ្នាំ២០១៩ នៅរៀបចំនៅប្រទេសចិនដដែល ហើយក្រុមបាល់ទះ​ជម្រើជាតិ​នារីអាមេរិក គ្រងជើងឯក២ឆ្នាំជាប់គ្នាតែម្តង។

នៅឆ្នាំ២០២០ មិនមានការរៀបចំនោះឡើយដោយសារជំងីកូវីត ១៩ នៅឆ្នាំ២០២១ ធ្វើឡើងនៅប្រទេសអ៊ីតាលី ជើងឯកបានលើក្រុមជម្រើសជាតិអាមេរិក ឆ្នាំ២០២២ ធ្វើនៅប្រទេសទួរគី ជើងឯកគឺបានលើក្រុមជម្រើសជាតិអ៊ីតាលី ។

នៅឆ្នាំ២០២៣ រៀបចំឡើងនៅសហរដ្ឋអាមេរិក ជើងឯកគឺបានលើក្រុមជម្រើសជាតិទួរគី និងចុងក្រោយឆ្នាំ​២០២៤ ធ្វើនៅប្រទេសថៃ ជើងឯកបានលើក្រុមជម្រើសជាតិអ៊ីតាលី៕

Share.