ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វគ្គផ្ដាច់ព្រ័ត្រ Soccer League រដូវកាលទី ៨ ឆ្នាំ២០២៥ បាន​ឈាន​ដល់​វគ្គផ្ដាច់ព្រ័ត្រ ដ៏កក្រើកចំនួន ២គូ ទាំង​ផ្នែក​បុរស និង​ផ្នែក​នារី ដែល​នឹង​រក​ឃើញ​ម្ចាស់​ជើង​ឯក នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ ស្អែក​នេះ ការ​ប្រកួត​ចាប់ពីវេលាម៉ោង ២រសៀលតទៅ ពហុកីឡដ្ឋានជាតិអូឡាំពិក ចូលរួមទស្សនាដោយសេរី។

វគ្គផ្តាច់ព្រ័ត្របាល់ទាត់នារី ក្រុមនារីសុភីណា ជួប ក្រុមនារីមីស្ទើរលេង ចាប់ពីម៉ោង ២:៣០នាទីរសៀលតទៅ ពហុកីឡដ្ឋានជាតិអូឡាំពិក៖

វគ្គផ្តាច់ព្រ័ត្របាល់ទាត់បុរស អាណាចក្របៃតង ជួប គោពិឃាត ចាប់ពីម៉ោង ៦:០០នាទីរសៀលតទៅ ពហុកីឡដ្ឋានជាតិអូឡាំពិក៖

ការប្រកួតបាល់ទាត់ Soccer League ក្រុមបុរសមានចំនួន ៥៦ក្រុម បែង​ចែក​ជា១៦ពូល ដោយ ពូល A ដល់​ពូល ​H មានចំនួន ៤ក្រុម ខណៈពូល I ដល់ពូល P មានចំនួន ៣ក្រុម។ សម្រាប់​ប្រាក់​រង្វាន់​ក្រុម​បាល់ទាត់​បុរស ដែល​ទទួល​បាន​ជ័យលាភី មាន​ដូច​ខាង​ក្រោម៖

  • លេខ១ ទទួល​បានពាន១ មេដាយចំនួន ២៧ និង​ទឹក​ប្រាក់​ ២៥លានរៀល
  • លេខ២ ទទួលបាន មេដាយប្រាក់២៧ និងទឹកប្រាក់ ១០លានរៀល
  • លេខ៣ ទទួលបាន មេដាយសំរិទ្ធ២៧ និងទឹកប្រាក់ ៥លានរៀល
  • ក្រុម Fair Play ទទួលបាន ប្រាក់លើកទឹកចិត្ត ២លានរៀល
  • ក្រុមអាជ្ញាកណ្តាលល្អជាងគេ ទទួលបាន ប្រាក់លើកទឹកចិត្ត ១,៥លានរៀល
  • កីឡាករទាត់ចូលទីច្រើនជាងគេ ទទួលបាន ប្រាក់លើកទឹកចិត្ត ១,៥លានរៀល
  • អ្នកចាំទីល្អជាងគេ ទទួលបាន ប្រាក់លើកទឹកចិត្ត ១,៥លានរៀល
  • គ្រូបង្វឹកល្អជាងគេ ទទួលបាន ប្រាក់លើកទឹកចិត្ត ១,៥លានរៀល។

ការប្រកួតបាល់ទាត់ Soccer League មានក្រុមនារីចំនួន ៧ក្រុម ចែកចេញជា ២ពូល ក្នុងនោះមាន A មាន​ ៤ក្រុម និង​ពូល B មាន ៣ក្រុម។ សម្រាប់​ក្រុមបាល់ទាត់នារី ដែលទទួលបានជ័យលាភី នឹងទទួលបានពានរង្វាន់ ដូចខាងក្រោម៖

  • លេខ១ ទទួលបាន ពាន១ មេដាយមាស២៧ និងទឹកប្រាក់ ១០លានរៀល
  • លេខ២ ទទួលបាន មេដាយប្រាក់២៧ និងទឹកប្រាក់ ៥លានរៀល
  • លេខ៣ ទទួលបាន មេដាយសំរិទ្ធ២៧ និងទឹកប្រាក់ ៣លានរៀល ។
  • ក្រុម Fair Play ទទួលបានប្រាក់លើកទឹកចិត្ត ២លានរៀល
  • ក្រុមអាជ្ញាកណ្តាលល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ១លានរៀល
  • កីឡាករទាត់ចូលទីច្រើនជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ១លានរៀល
  • អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ១លានរៀល
  • គ្រូបង្វឹកល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ១លានរៀល។

សម្រាប់រដូវកាលនេះ ព្រឹត្តិការណ៍ Soccer League បានពង្រីកការចូលរួម ដោយបន្ថែមនូវវិញ្ញាសាបាល់ទាត់នារីជាលើកទី៣ ក្នុងគោលបំណងលើកជំរុញចិត្ត និងលើកកម្ពស់សមត្ថភាពកីឡាការិនី ក្នុងការចូលរួមសកម្មភាពកីឡា។

ប្រវត្តិនៃការប្រកួតកីឡាបាល់ទាត់​ពាន់​រង្វាន់ Soccer League៖

  • លើកទី១ ឆ្នាំ២០១២ មាន២០ក្រុមចូលរួម ជ័យលាផីជើងឯក បាន​លើកក្រុម សមាគមយុវជន ក១២
  • លើកទី២ ឆ្នាំ២០១៣ មាន​៤០ក្រុមចូល​រួម ជ័យលាភីជើងឯក បានទៅលើកក្រុម ស.ស.យ.ក ព្រៃវែង
  • លើកទី៣ ឆ្នាំ២០១៥ មាន​៤៧ក្រុមចូល​រួម ជ័យលាភីជើងឯក បានទៅលើកក្រុម ណាចក្របៃតង
  • លើកទី៤ ឆ្នាំ២០១៦ មាន​៦០ក្រុមចូល​រួម ជ័យលាភីជើងឯក បានទៅលើកក្រុម ពោធិ៍សែនជ័យ
  • លើកទី៥ ឆ្នាំ២០១៩ មាន​៧២ក្រុមចូល​រួម ជ័យលាភីជើងឯក បានទៅលើកក្រុម យុវជនសូភីណា
  • លើកទី៦៖ឆ្នាំ២០២៣ មាន ៧៤ក្រុមចូល​រួម (ស្រី ១០ក្រុម) ក្រុមបាល់ទាត់​ស​.​ស​.​យ​.​ក​. ខេត្តកណ្ដាល (បុរស) ​ក្រុម​សុ​ភី​ណា​អេ​ហ្វ​ស៊ី (នារី)
  • លើកទី៧៖ ឆ្នាំ ២០២៤ មាន ៦១ក្រុមចូល​រួម (ស្រី ១៣ក្រុម) ជ័យលាភីជើងឯក បានទៅលើកក្រុម Khmer United FC (បុរស) ក្លិបបាល់ទាត់ភ្នំពេញក្រោន (នារី)៕

Share.