ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី ១១ កក្កដា ឆ្នាំ ២០២៥នេះ សាលាឃុំសេដា ស្រុកតំបែរ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃសាងសង់ផ្លូវបេតុងអាមេថ្មីមួយខ្សែ មានប្រវែងជិត ៤០០ ម៉ែត្រ ដោយប្រើថវិកាមូលនិធិឃុំ/សង្កាត់។

ក្នុងកិច្ចប្រជុំនេះ មានក្រុមហ៊ុនចំនួន ៥ បានចូលរួមដេញថ្លៃ ហើយក្រុមហ៊ុន ហង្ស គួយហេង ជាអ្នកឈ្នះការសាងសង់ ដោយដេញបានតម្លៃជាង ២២៧ លានរៀល ខណៈតម្លៃប៉ាន់ស្មានគម្រោងស្មើជាង ២៣២ លានរៀល។

លោក យ៉ា ហ្សាលី អភិបាលរងស្រុកតំបែរ បានបញ្ជាក់ថា កិច្ចលទ្ធកម្មនេះបានអនុវត្តដោយតម្លាភាព សេរី និងយុត្តិធម៌ ក្រោមការត្រួតពិនិត្យពីអាជ្ញាធរ ទាំងឃុំ ស្រុក ខេត្ត និងអ្នកសារព័ត៌មាន។ លោកបានលើកឡើងថា អ្នកដេញថ្លៃត្រូវគោរពលំដាប់នៃនិតិវិធី និងប្រើសិទ្ធិដេញបានតែសំណើមួយក្នុងមួយកិច្ចសន្យា បើមានបំពាននឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ។

លោក មុំ ស៊ីថា គណៈកម្មការឃុំសេដា បានបញ្ជាក់ដែរថា ចំពោះផ្លូវបេតុងប្រវែងជាង៤០០ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់១តឹកកន្លះ  ត្រូវបានទៅក្រុមហ៊ុន ហង្ស គួយហេង ក្រុមហ៊ុនត្រូវធ្វើទៅតាមកិច្ចសន្យា ពេលសាងសង់ ត្រូវស្តិតក្រោមត្រួតពិនិត្យពីគណៈកម្មការលទ្ធកម្ម ករណីត្រាស់សេបាតក្រោម ចងដែក លាយស៉ីម៉ង់ ទៅតាមបទដ្ឋានបច្ចេកទេសច្បាស់លាស់ ក្រោមការណែនាំពីជំនាញ មាន.គ្រូបង្គោល បច្ចេកទេសស្រុក និងឃុំ បែបនេះទើបយើងទទួលបានផ្លូវល្អ ប្រកបដោយគុណភាព ជាប្រយោជន៍ដល់ការអាស្រ័យផលដល់យើងទាំងអស់គ្នា ៕
អត្ថបទ៖ អាចារ្យលាក់

Share.