កំពង់ធំ. កម្លាំងចម្រុះដឹកនាំដោយលោក ស៊ិន សារិន ប្រធានទីបញ្ជាការស្រាលតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤)បានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលជលផលឈរជើងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចេញត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចកន្លុកបាយក្អែកដល់ចំណុចប៉ាលហាល ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។




នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញចម្រុះចុះទប់ស្កាត់ និងបង្ក្រាបទល្មើស
នេសាទបឹងទន្លេសាបជាលទ្ធផលអនុវត្តបាន១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅណឹងកន្លែងរួមមាន÷ របាំសាច់អួនក្រឡាញឹក០១របាំងប្រវែង២៥០ម៉ែត្រ បង្គោលចំនួន១៥០ដើម សាច់ឡុកចំនួន២គ្រឿង លបលូចំនួន០២មាត់ ចាក់ព្រលែងកូនត្រីចម្រុះទំងន់៨គីឡូក្រាមចូលទន្លេវិញ។ ការប្រើប្រាស់ជាមធ្យោបាយកាណូត៣គ្រឿង និង ប្រើប្រេងឥន្ធនៈអស់ចំនួន៥០លីត្រ។




នៅថ្ងៃដដែលលោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុច ត្រឡកជក និងជ្រោយធំ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន២ករណី បានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងស្បៃមុង និងរបាំងសាច់អួនក្រឡាញឹក នៅនឹងកន្លែងរួមមាន÷ ១.របាំងស្បៃមុងចំនួន៩របាំងប្រវែង៨៥០ម៉ែត្រ ឡុកស្បៃមុងចំនួន៩គ្រឿងលូស្បៃមុងចំនួន១៨មាត់ បង្គោលចំនួន៧៥០ដើម ចាក់លែងកូនត្រីចម្រុះចំនួន១០គីឡូក្រាមចូលទន្លេវិញ។ ២.របាំងសាច់អួនក្រឡាញឹកចំនួន០៣ របាំងប្រវែង៣៥០ម៉ែត្រ ឡុកសាច់អួនចំនួន៦គ្រឿង លូសាច់អួនចំនួន៦មាត់ បង្គោលឈើចំនួន២៣០ដើម៕
អត្ថបទ÷កំពង់ធំ
