កងយោធពលខេមរភូមិន្ទ (Tiffy Army FC) នឹង​ត្រូវ​ប្រកួត​ជាមួយ អាយ អេស អាយ ដង្កោសែនជ័យ ដើម្បី​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ៣ នៃការប្រកួត​ពាន​រង្វាន់​មុន​បើក​រដូវ​កាល​ថ្មី VISAKHA PRE-SEASON CUP 2025 នៅ​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅកីឡដ្ឋាន​ព្រីនស៍ វេលាម៉ោង ៦:០០នាទីល្ងាច។

ស្របពេល​វគ្គផ្តាច់ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដោយ វិសាខាប្រកួត​ជាមួយ ភ្នំពេញក្រោន ម៉ោង ៦:០០ល្ងាច នៅកីឡដ្ឋាន​ព្រីនស៍។

ពាន​រង្វាន់ VISAKHA PRE-SEASON CUP 2025 មាន​ ៤ក្រុម​ចូល​រួម​ប្រកួត​ប្រជែង រួម​មាន៖ វិសាខា ភ្នំពេញ​ក្រោន Tiffy Army FC និង អាយ អេស អាយ ដង្កោសែនជ័យ ​ ដែល​ជា​ការ​ត្រៀម​ខ្លួន​ និង​វាស់​ស្ទង់​បច្ចេកទេស​សមត្ថភាព​របស់​កីឡាករ​ ដើម្បី​ត្រៀម​សម្រាប់​រដូវ​កាល​ថ្មី។

ចំពោះ​ការ​ការ​ប្រកួត នៅ​ថ្ងៃទី៩-១០ ខែកក្កដា ក្រុម​ចាញ់ ជួប​គ្នា​ដើម្បី​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ៣ នៅ​ថ្ងៃទី១២ កក្កដា ក្រុម​ដែល​ឈ្នះ​ នឹង​ជួប​គ្នា​ ដណ្ដើម​ជើង​ឯក៕

Share.