តៃប៉ិ៖ អាជ្ញាធរតៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា មានស្រ្តីជនជាតិថៃម្នាក់ត្រវ​បានប៉ូលីសអាកាសយានដ្ឋានអន្តរជាតិ Taoyuan ចាប់ខ្លួនភ្លាមៗ ពីបទ។ នេះបើយោងតាប៉ុនប៉ងរត់ពន្ធកញ្ឆាជាង ៤០គីឡូក្រាមចូលកោះតៃវ៉ាន់។ មការចេញផ្សាយដោយសារព័ត៌មាន Taiwan News នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

យោងតាមការិយាល័យប៉ូលីសអាកាសចរណ៍ បានឱ្យដឹងថា ស្ត្រីរូបនេះបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Taoyuan របស់កោះតៃវ៉ាន់ តាមជើងហោះហើរពីទីក្រុងបាងកក ដោយក្លែងខ្លួនធ្វើជាអ្នកទេសចរ។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ គម្រោងធ្វើដំណើររបស់នាងបានធ្វើឱ្យមានការសង្ស័យ ដោយសារតែនាងមានបំណងស្នាក់នៅតៃវ៉ាន់ក្នុងរយៈពេលខ្លី តែនាំវ៉ាលីសធំៗចំនួន២ មកជាមួយ។

ក្រោយមានការសង្ស័យមន្រ្តីគយ និងប៉ូលីសអាកាសចរណ៍បានឃាតខ្លួនស្រ្តីខាងលើដើម្បីត្រួតពិនិត្យវ៉ាលីសរបស់នាង ជាលទ្ធផលបានរកឃើញកញ្ឆាជាង ៦០កញ្ចប់ មានទម្ងន់សរុប ៤០,៥៩ គីឡូក្រាម។ យោងតាមកាសែតសិង្ហបុរី CNA បានឱ្យដឹងថា តម្លៃកញ្ឆានេះ ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃលើសពី ៦០លានដុល្លារតៃវ៉ាន់ (ស្មើនឹងជាង ២លានដុល្លារអាមេរិក) ។

ក្នុងពេលសាកសួរ ស្ត្រីជនជាតិថៃរូបនេះបានសារភាពថា «ខ្លួនបានយល់ព្រមដឹកជញ្ជូនគ្រឿងញៀននេះ ជាថ្នូរនឹងប្រាក់ចំនួន ៩៨,០០០ដុល្លារតៃវ៉ាន់ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ។ នាយកការិយាល័យប៉ូលីសអាកាសចរណ៍ Chen Po-chuan (陳博全) បាននិយាយថា ការស៊ើបអង្កេតកំពុងបន្តដើម្បីតាមដានប្រភពនៃប្រតិបត្តិការរត់ពន្ធនេះ និងកំណត់អត្តសញ្ញាណអ្នកសមគំនិតដែលអាចមានផ្សេងទៀត។

ការិយាល័យក៏បានចេញការព្រមានជាសាធារណៈអំពីគ្រោះថ្នាក់នៃការប្រើប្រាស់កញ្ឆា ដោយលើកឡើងពីផលប៉ះពាល់ដែលអាចកើតមាន ដូចជា៖ ការភ្លេចភ្លាំង ឬបាត់បង់ការចងចាំ និងការថយចុះការយល់ដឹង ហើយប្រសិនបើការប្រើប្រាស់រយៈពេលយូរអាចនាំអោយមានការបាក់ទឹកចិត្ត ការថប់បារម្ភ ឬបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ៕

ប្រភព៖ Taiwan News

Share.