ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ ២០២៥ បាន​បិទបញ្ចប់​ដោយ​ជោគជ័យ និង​បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ ដែល​ក្រុម​បុរស​បាន​ទៅលើក្រុមអាណាចក្របៃតង រីឯក្រុម​នារី​ បាន​ទៅលើ​ក្រុម ក្រុម សុភីណា អេហ្វស៊ី បន្ទាប់​ពី​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​នៅលើកទីលាន​ ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នាថ្ងៃទី១២ កក្កដា ២០២៥។

ព្រឹត្តិការណ៍ដ៏ធំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុករៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ ២០២៥ និង ឯកឧត្តម ខៀវ ភារិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មកាប្រតិបត្តិរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ ២០២៥ និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ម្ចាស់ឧបត្ថម្ភកម្មវិធី និងដៃគូសហការជាច្រើនរូបទៀត។

ថ្លៃង​ក្នុង​ពិធីបិទ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកគ្រប់គ្រង និងរៀបចំពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ បាន​មាន​ប្រសាសន៍​ថា៖ ពានរង្វាន់ Soccer League គឺ​ជាវេទិការដែល​បាន​ផ្ដល់​ឱកាសដល់​យុវជន គ្រប់​ទិសទី ទាំងស្ថាបនរដ្ឋ ឯកជន ជុំវិញ​រាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ បាន​មាន​ឱកាសបញ្ចេញ​សមត្ថភាព ដោយ​ស្មើ​ភាព​គ្នា​នៅ​លើទីលាន ប្រកប​ដោយ​តម្លាភាព​ លើសពី​នេះការ​ប្រកួត​ពានរង្វាន់ Soccer League គឺ​ជាកត្តាលីករ ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ សកម្មភាព​ជាមួយ​រាជរដ្ឋភិបាល ក៏​ដូច​ជា​ក្រសួងអបរំ ក្នុង​បំផុស​ចលនា​សាមគ្គី រវាង​យុវជន និង​យុវជន ជាពិសេស​បង្កើន​ធន​ធាន​មនុស្ស​ក្នុង​វិស័​យ​កីឡាបាល់ទាត់​កម្ពុជា ឱ្យ​រីក​ចម្រើន​ស្មើ​មុខ​ ស្មើមាត់​ទាំង​លើឆាក​ជាតិ និង​អន្តរជាតិ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើរបាយការណ៍សង្ខេបស្ដីពីការប្រកួតពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ដោយបានទទួលពាក្យចូលរួមការប្រកួតមានចំនួន ៦៣ ក្រុម ក្នុងនោះដែលក្រុមបុរសមានចំនួន ៥៦ ក្រុម និងក្រុមនារីមានចំនួន ៧ក្រុម។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តទៀត គណៈកម្មាការរៀបចំការប្រកួតពានរង្វាន់ Soccer League បានកោតសរសើរចំពោះក្រុមកីឡាករនីមួយៗ ដោយបានគោរពគោលការ បទបញ្ជា កតិកាប្រកួតប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់ Soccer League ក៏បានផ្សារភ្ជាប់ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ រវាង UYFC All Stars និងផ្ការីកគ្រប់រដូវ ក្រោមមូលបទ «ស្មារតីដើម្បីយុវជនសង្គមយើងសម្រាប់កុមារ» ផងដែរ។

តាម​រយ:​ការប្រកួត​យ៉ាង​ស្វិត​ស្វាញ​អស់​រយ:​ពេលជាង ១ខែកន្លង​មក សម្រាប់​ម្ចាស់​ជ័យ​លាភី​ ពានរង្វាន់ Soccer League ទី៨ ឆ្នាំ ២០២៥ រួម​មាន៖

**ក្រុម​ផ្នែក​នារី

  • ម្ចាស់ជើង​ឯក​៖ ក្រុមនារីសុភីណា អេហ្វស៊ី
  • ក្រុមជើងឯករង​៖ ក្រុមនារីមីស្ទើរលេង អេហ្វស៊ី
  • ចំណាត់​ថ្នាក់​លេខ៣៖ ក្រុមនារី ស.ស.យ.ក រាជធានីភ្នំពេញ
  • ក្រុម Fair Play៖ ក្រុមនារី ស.ស.យ.ក រាជធានីភ្នំពេញ

**ក្រុមផ្នែកបុរស

  • ម្ចាស់ជើង​ឯក​៖ ក្រុមបាល់ទាត់ ណាចក្របៃតង
  • ក្រុមជើងឯករង​៖ ក្រុមបាល់ទាត់ គោពិឃាត អេហ្វសុី
  • ចំណាត់​ថ្នាក់​លេខ៣៖ ក្រុមបាល់ទាត់ អាល់អាស់លី
  • ក្រុម Fair Play៖ ក្រុមបាល់ទាត់ ណាចក្របៃតង

ឯកឧត្តម ហ៊ុន ម៉ានី បាន​មាន​ប្រសាស៍ថា តាងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ពិជាមាន​អារម្មណ៍រីករាយដែល​បាន​ចូល​រួម​ក្នុង​ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ទី៨ ឆ្នាំ ២០២៥។ ឯកឧត្តម បាន​កោតសសើ និង​វាយ​តម្លៃខ្ពស់​ចំពោះ​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន​គណកម្មាការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ ២០២៥ និងឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មកាប្រតិបត្តិ ដែល​បាន​ខិត​ខំប្រឹង​ប្រែង ក្នុង​ការ​បំពេញ​ភារកិច្ចប្រកប​ដោយ​ទំនួល​ខុសត្រូវ​ខ្ពស់ សម្របសម្រួល​រាល់​ដំណើរ​ការ​នៃការប្រកួត ទទួល​បាន​ជោគជ័យ​មក​ដល់​វគ្គផ្ដាច់ព្រ័ត្រ។

ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត លោកគ្រូ អ្នកគ្រូបង្វិក ជាពិសេសកីឡាករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែង ហ្វិកហាត់សមត្ថភាពដើម្បីទទួលបានជ័យជំនះក្នុងការប្រកួតនីមួយៗ។ ឯកឧត្តមបានបន្តថា ការប្រកួតពានរង្វាន់ Soccer League បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានការរីកលូតលាស់ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានក្រុមកីឡាករ និងកីឡាការិនីកើនឡើនជាបន្តបន្ទាប់។

ជាមួយគ្នានេះ ឯកឧត្តមក៏បានបន្តទៀតថា គោលបំណងនៃការរៀបចំការប្រកួតនេះ គឺនាំមកនូវការជួបជុំគ្នាក្នុងស្មារតីតែមួយ ក្នុងនាមជាមហាគ្រួសារខ្មែរ។ ជាមួយគ្នានេះ ឯកឧត្តមក៏បាន ថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការរៀបចំ មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងរក្សាសណ្តាប់ធ្នាប់ ក្រុមការងារ យុវជនស្ម័គ្រចិត្ត សិល្បៈករ សល្បៈការិនី ក៏ដូចជាដៃគូសហការ ឧបត្ថម្ភទាំងអស់ដែលបានចូលរួមចំណែក ទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈក្នុងការរៀបចំការប្រកួតនាពេលនេះ។

ការប្រកួតបាល់ទាត់ Soccer League មានក្រុមចូលរួមប្រកួតសរុបចំនួន ៦៣ក្រុម ក្នុងនោះ ក្រុមបុរសមានចំនួន ៥៦ក្រុម បែង​ចែក​ជា១៦ពូល ដោយ ពូល A ដល់​ពូល ​H មានចំនួន ៤ក្រុម ខណៈពូល I ដល់ពូល P មានចំនួន ៣ក្រុម ។ និងក្រុមនារីមានចំនួន ៧ក្រុម ចែកចេញជា ២ពូល ក្នុងនោះមាន A មាន​ ៤ក្រុម និង​ពូល B មាន ៣ក្រុម។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League បានពង្រីកការចូលរួម ដោយបន្ថែមនូវវិញ្ញាសាបាល់ទាត់នារីជាលើកទី៣ ក្នុងគោលបំណងលើកជំរុញចិត្ត និងលើកកម្ពស់សមត្ថភាពកីឡាការិនី ក្នុងការចូលរួមសកម្មភាពកីឡា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Soccer League បានបញ្ចប់ទៅយ៉ាងរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយនៅវគ្គផ្តាច់ព្រ័តនេះ ក្រុមអណាចក្របៃតង បានយកឈ្នះក្រុមគោពិឃាត អេហ្វស៊ី ដោយលទ្ធផល ២-១ ក្លាយជាម្ចាស់ពាន UYFC Soccer League ២០២៥។ ដោយឡែក នៅឆ្នាំនេះ ក៏មានបង្កើត ពានរង្វានផ្នែកនារីផងដែរ ដោយជើងឯកបានទៅលើក្រុម សុភីណា អេហ្វស៊ី ក្រោយផ្តួលគូប្រកួត សមាគមបាល់ទាត់មីស្ទើរលេង ជាមួយលទ្ធផល ២-០៕

Share.