ខេត្តកណ្តាល៖ មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ចែកល្ហុង ដោយឥតគិតថ្លៃ ចំនួន១តោន ដល់ប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ។

ផ្លែល្ហុង ចំនួន ១តោន ដែលជាផលិតផលរបស់ប្រជាកសិករ ក្នុងខេត្តកណ្តាលត្រូវបានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានចែកជូន ប្រជាពលរដ្ឋ អតិថិជន ភ្លៀវជាតិ និងអន្តរជាតិដោយឥតគិតថ្លៃ ដែលអញ្ជើញមកទិញផលិតផលនានា នៅផ្សារចុងសប្តាហ៍ខេត្តកណ្តាល ដែលមានទីតាំងនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្នុង ១នាក់ នឹងទទួលបានល្ហុងចំនួន ១ផែ្ល នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។


ការចែកល្ហុង ដោយឥតគិតថ្លៃ ចំនួន ១តោននោះ គឺដើម្បីចូលរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់ប្រជាកសិករខ្មែរក្នុងខេត្តកណ្តាល ក៏ដូចជាប្រជាកសិករខ្មែរទូទាំងប្រទេស ក្នុងការដាំដុះ ដើម្បីធ្វើយ៉ាងណាអោយវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាមានភាពរីកចម្រើន កាត់បន្ថយការនាំចូលនូវអ្វីដែលខ្មែរអាចផលិតក្នុងស្រុកបាន រួមចំណែកពង្រឹងទីផ្សារផលិតផលក្នុងស្រុកឲ្យកាន់តែមានសន្ទុះគាំទ្រទ្វេឡើង និងបង្ហាញអោយឆាកអន្តរជាតិឃើញថាខ្មែរអាចធ្វើបានហើយ៕

