បាត់ដំបង ៖ បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីចម្ការខ្លួនឯង បែជាជាន់មីនតោន បណ្តាលឱ្យផ្ទុះ រងរបួសធ្ងន់ធ្ងរ នាំបញ្ជូនទៅមន្ទីរពេទ្យ ជាអកុសលបានស្លាប់ ត្រាក់ទ័ររងខូចខាតខ្ទេចទាំងស្រុង កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ផុន សុភី កសិករ រស់នៅភូមិឃុំខាងលើ ស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ ។

តាមអាជ្ញាធរមីន បានឱ្យដឹងថា ជនរងគ្រោះបើកត្រាក់ទ័រភ្ជួរដីចម្ការរបស់ខ្លួនឯង ស្រាប់តែជាន់ប៉ះមីនតោន ជាសំណល់យុទ្ធភណ្ឌ បន្សល់ទុកតាំងពីសម័យសង្គ្រាម ផ្ទុះបណ្តាលឱ្យរងរបួសដាច់ជើងស្តាំ ហើយបានស្លាប់ បន្ទាប់ពីដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ៕

Share.