ជនជាតិថៃច្រើននាក់បានលួចឆ្លងដែនខុសច្បាប់ចូលក្នុងតំបន់ភូមិសាស្រ្តស្រុកម៉ាឡៃ មកស្វែករកការងារធ្វើ តែត្រូវកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន បណ្តេញចេញឱ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ ខណៈដែរភាពតានតឹងនៅតាមបន្ទាត់ព្រំដែននៅតែមិនទាន់មានភាពធូរស្រាលនៅឡើយ ដោយភាគីថៃបានសម្រេចបិទច្រកព្រំដែនរវាងកម្ពុជា-ថៃជាឯកតោភាគី និងមានការឹតត្បឹតការឆ្លងដែនចូលក្នុងទឹកដីររបស់ខ្លួន។

ការសម្រេចចិត្តលួចឆ្លងដែនរបស់ជនជាតិថៃដោយខុសច្បាប់ចូលទឹកដីកម្ពុជា ព្រោះតែភាពខ្វះខាត និងដើម្បីស្វែករកការងារធ្វើបន្ថែមចំណូល ។ កន្លងមកនេះ ប្រជាជនរបស់ថៃ ជាពិសេសអាជីវករដែលលក់ដូរនៅក្នុងផ្សារជាប់ព្រំដែនកម្ពុជា បានខឹងសម្បាយ៉ាងខ្លាំងទៅលើអាជ្ញាធររបស់ខ្លួន ក៏ដូចជាយោធាថៃដែលបានបិទច្រកព្រំដែនធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពស់នៅ ប្រកបរបររបស់ពួកគេ អាជីវករថៃបានធ្វើការតវ៉ាប្រឆាំងអាជ្ញាធររបស់ខ្លួននៅមុខច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីទាមទារឱ្យបើកច្រកជាមួយកម្ពុជាឡើងវិញ៕

Share.