កាលបរិច្ឆេទ នៃការផ្ទេរកីឡាករជាតិ និងកីឡាករអន្តរជាតិលើកទី១ នៃលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៥-២៦ ចាប់ផ្តើមបើកទ្វារពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។

ទីផ្សារដោះដូរកីឡាកររបស់វិសាខា ក្រោមការដឹកនាំរបស់លោក Gérard Jones នៅលីគកំពូលកម្ពុជា រួមមានដូចជា៖

– នាំចូលកីឡាករ Breno Caetano de Souza សញ្ជាតិ​ប្រេស៊ីល
– នាំចូល​កីឡាករ ទៀត គឹមហេង
– នាំចូលកីឡាករ Loic Chan កូនខ្មែរ-បារាំង
– នាំចូលកីឡាករ Benson Ochieng ជនជាតិកេនយ៉ា
– នាំចូលកីឡាករ Nana Kwame ជនជាតិហ្គាណា
– នាំចូលកីឡាករ លឹម ពិសុទ្ធ
​– បន្ដ​កិច្ច​សន្យា​ជា​មួយ​កីឡាករ Jagodinskis Vitalijs
– បន្ដ​កិច្ច​សន្យា​ជា​មួយ​កីឡាករ Mirzaev Alisher
– បន្តកុងត្រាថ្មីលោក Power Seon ក្នុងនាមគ្រូជំនួយ
– នាំចូល Mugisha Ibrahim គ្រូអ្នកចាំទី
– នាំចូលអ្នកគ្រប់គ្រងបណ្ដុះបណ្ដាលថ្នាលយុវជន លោក Ashcroft Richard Gerard សញ្ញាតិអង់គ្លេស
– លោក Dias Portela Fernando គ្រូ​បង្វឹក​អភិវឌ្ឍន៍​បុគ្គល
– លោក Biagio De Franco មក​កាន់​គ្រួ​សារ​បាល់​ទាត់ វិសាខា ក្នុង​នាម​ជា​គ្រូ​បង្ហាត់​កម្លាំង
– លោក Sandi Sahman ​គ្រូ​ឯក​ទេស​អាហា​រូបត្ថម្ភ
– លោក Harabe Yoshiki គ្រូ​ពេទ្យព្យាបាលចលនា
– លោក David Laszlo គ្រូវិភាគវីដេអូ
– ចែកផ្លូវជាមួយកីឡាករ De Andrade Souza Ramon ជនជាតិ​ប្រេស៊ីល
– ចែកផ្លូវជាមួយកីឡាករ Karasausks Arturs ជនជាតិ​ឡេតូនី
– ចែកផ្លូវជាមួយកីឡាករ Mike Ott ជនជាតិហ្វីលីពីន
ចែកផ្លូវជាមួយកីឡាករ សារ ទី៕




Share.