ក្លិបធំៗ ៣របស់កម្ពុជា រួមមានព្រះខ័នរាជស្វាយរៀង វិសាខា និងភ្នំពេញក្រោន ក្នុងគម្រោងចេញទៅហ្វឹកហាត់នៅបរទេស ត្រៀមខ្លួនប្រជែងលីគកំពូលកម្ពុជា សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៥-២៦ខាងមុខនេះ។



ព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ក្នុងដំណើរបោះជំរុំហ្វឹកហាត់ ប្រកួត Pre-Season ដែលត្រូវប្រកួតជាមួយក្លិប Terenganu FC និងក្លិប Negeri Sembilan FC។

ក្លិបបាល់ទាត់វិសាខា បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី Pre-Season ក្នុងដំណើរបោះជំរុំហ្វឹកហាត់ ប្រកួត Pre-Season ត្រៀមរដូវកាលថ្មី ដែលត្រូវប្រកួតជាមួយក្លិប Garudayaksa ក្លិប Dewa United FC និង ក្លិប Bhayangkara FC។

ភ្នំពេញក្រោន ត្រូវធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី Pre-Season ក្នុងដំណើរបោះជំរុំហ្វឹកហាត់ ប្រកួត Pre-Season ត្រៀមរដូវកាលថ្មី ដែលត្រូវប្រកួតជាមួយក្លិប Terengganu FC ក្លិប Penang FC ក្លិប PDRM FC និងក្លិប Kedah Darul Aman F.C។

គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់ លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥-២០២៦ គ្រោងនឹងចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ ខណ:ការប្រកួត ខេមបូឌានស៊ូបភើខាប់ Cambodian Super Cup រវាងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥៕


