
ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន គ្រងជើងឯកពានរង្វាន់ប្រចាំតំបន់អាស៊ីបូព៌ា EAFF E-1 Football Championship ឆ្នាំ២០២៥ ក្រោយមាន៩ពិន្ទុ ខ្ពស់ជាងគេក្នុងតារាងចំណាត់ថ្នាក់ជុំចុងក្រោយ។

គ្រងជើងឯកនៅឆ្នាំ២០២៥ នេះក្រុមជម្រើសជាតិជប៉ុន នៅសល់១ឆ្នាំទៀតអាចតាមទាន់កំណត់ត្រា ៣ឆ្នាំជាប់ៗគ្នារបស់ក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង ខណៈកន្លងទៅកូរ៉េខាងត្បូង ធ្លាប់គ្រងជើងឯកនៅឆ្នាំ២០១៥ ២០១៧ និងឆ្នាំ២០១៩ ខណៈជប៉ុន គ្រងជើងឯកឆ្នាំ២០២២ និងឆ្នាំ២០២៥

ពានរង្វាន់ប្រចាំតំបន់អាស៊ីបូព៌ា EAFF E-1 Football Championship ឆ្នាំ២០២៥ មាន៨ក្រុមចូលរួមប្រកួត ខណៈក្រុមចិន, កូរ៉េខាងត្បូង និងជប៉ុន មានកៅអីស្រាប់នៅជុំចុងក្រោយ ស្របពេលដែលក្រុមចំនួន៥ផ្សេងទៀតស្ថិតនៅពីរពូលផ្សេងគ្នារួមមាន៖
- ពូល A ក្រុមកោះហ្គាំ, ម៉ាកាវ មិនរាប់បញ្ចូល(កូរ៉េខាងជើង)
- ពូល B ក្រុមហុងកុង, ចិនតៃប៉ិ និងក្រុមជម្រើសជាតិម៉ុងហ្គោលី
EAFF E-1 Football Championship ឆ្នាំ២០២៥ បានចាប់ផ្តើមប្រកួតនៅថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។

សម្រាប់ពានរង្វាន់នៅតំបន់អាស៊ីបូព៌ា EAFF E-1 Football Championship បង្កើតឡើងដំបូងនៅឆ្នាំ២០០៣ ដោយកាលនោះប្រទេសជប៉ុន ទទួលរៀបចំជាម្ចាស់ផ្ទះ គិតមកដល់បច្ចុប្បន្នមានអាយុកាល ២៣ឆ្នាំ ខណៈក្រុមជម្រើសជាតិកូរ៉េខាងត្បូង ជាក្រុមគ្រងជើងឯកច្រើនជាងគេចំនួន ៥លើក ជប៉ុន ៣លើក និង ចិន២លើក៕

