លោក Alejandro Dorado Rodríguez គ្រូបង្វឹកជនជាតិអេស្ប៉ាញ កាន់សញ្ញាប័ត្រ​ UEFA PRO LICENSE ត្រូវ​បាន​ក្លឹបបាល់ទាត់​ អឹមអូអាយ​ កំពង់ដេវ៉ា ប្រកាសជាផ្លូវការថាបុរសវ័យ៤០ឆ្នាំរូបនេះ នឹងចូលកាន់​តំណែង​ជា​គ្រូ​បង្គោល​ថ្មីដើម្បី​ត្រៀម​ដឹកនាំពានរង្វាន់នានារដូវកាល ២០២៥/២០២៦ ជាពិសេសេសពានរង្វាន់លីគកំពូកលកម្ពុជា។

កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ លោក Alejandro Dorado Rodríguez ធ្លាប់​ធ្វើការនិងជា​ដៃស្តាំ​របស់​លោក Rafael Benítez ហើយបានជួយដឹកនាំក្លឹប FC Honkaសមាជិកលីគទី១ របស់ប្រទេសហ្វាំងឡង់ បានចំនួន ៣៨ប្រកួត។

អ្នកគាំទ្របាល់ទាត់លីគកំពូលអេស្ប៉ាញ ភាគច្រើនគឺបាន​ស្គាល់ លោក Rafael Benítez ដែលជា​អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​អធិរាជសរ Real Madrid អំឡុងឆ្នាំ២០១៥-២០១៦។

ក្រៅពីនោះ លោក Alejandro Dorado Rodríguez ធ្លាប់បានចូលរួមជាមួយក្លឹបយុវជន Real Madrid ​អំឡុងឆ្នាំ​២០១២ ដល់ឆ្នាំ២០១៨ ក្នុងនាមជាគ្រួជំនួយ របស់លោក Vesa Vasara ដោយបានដឹកនាំក្រុមយុវជនReal Madrid បានចំនួន ២០ប្រកួត៕

Share.