បន្ទាប់ពី Ansu Fati ចាកចេញទីក្រុមបាល់ទាត់ AS Monaco ក្នុងលក្ខខណ្ឌខ្ចីជើង ពេលក្លិបបាល់ទាត់ FC Barcelona បានប្រគល់អាវលេខ១០ ទៅកាន់ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal សម្រាប់រដូវកាល ២០២៥-២៦។

ក្រោយទទួលបានអាវលេខ១០ Lamine Yamal បានថ្លែងថា៖«ក្មេងៗគ្រប់រូបតែងតែស្រមៃចង់កាន់កាប់លេខអាវបន្ទាប់ពី Messi, Ronaldinho និង Maradona ។ ខ្ញុំនឹងព្យាយាមបន្តកេរ្តិ៍ដំណែលរបស់ពួកគេ»។
Lamine Yamal បន្តទៀតថា៖«ចំពោះការពាក់អាវលេខនៅ FC Barcelona គឺគ្មានសម្ពាធនោះទេ។ Barça គឺជាជីវិតរបស់ខ្ញុំ ខ្ញុំបាននៅទីនេះតាំងពីខ្ញុំអាយុ ៧ឆ្នាំមកម្ល៉េះ។ នេះជាផ្ទះរបស់ខ្ញុំ ហើយខ្ញុំនឹងបន្តប្រឹងប្រែងហ្វឹកហាត់ព្រោះវាជាក្តីសុបិនរបស់ខ្ញុំ។ ពួកយើងនឹងរីករាយសម្រាប់កីឡដ្ឋានថ្មី Spotify Camp Nou នាពេលខាងមុននេះ»។
គួរដឹងផងដែរថា Lamine Yamal បន្តកុងត្រាថ្មីជាមួយក្រុមបាល់ទាត់ FC Barcelona រហូតដល់ឆ្នាំ ២០៣១ ក្លាយជាកីឡាករដែលទទួលបានថ្លៃពលកម្មខ្ពស់បំផុតប្រចាំក្រុមពោលគឺ ១៧លានដុល្លារក្នុង១ឆ្នាំ៕


