ក្រចេះ ៖ ទីតាំងបើកអនឡាញមួយកន្លែង អាជ្ញាធរ សមត្ថកិច្ចទើបតែដឹង រកឃើញ ចុះទៅបង្ក្រាប ឃាត់ខ្លួនមនុស្ស៣១២នាក់ ជនជាតិបរទេស មានជនជាតិវៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូនេស៊ី ចិន មីយ៉ាន់ម៉ា និងសម្ភារៈពាក់ព័ន្ធជាច្រើនទៀត កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។






តាមសមត្ថកិច្ច បានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ គណៈបញ្ជាការឯកភាពខេត្តក្រចេះ ដោយសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ចុះបង្រ្កាបទីតាំងសង្ស័យថាមានការលួចលាក់បង្កប់ បទល្មើស Online Scams នៅទីតាំងផ្ទះជួល១កន្លែង រកឃើញជនជាតិបរទេស មានជនជាតិវៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូនេស៊ី ចិន មីយ៉ាន់ម៉ា សរុបចំនួន៣១២នាក់ ស្រី៥៦នាក់ ។





ក្រៅពីឃាត់ខ្លួនមនុស្ស សមត្ថកិច្ចដកហូតបាន សម្ភារៈ ៖ កំព្យូទ័រ ចំនួន៣២៩គ្រឿង, ទូរស័ព្ទដៃ ចំនួន១៦៣០គ្រឿង ។ ជនដែលឃាត់ខ្លួនទាំងអស់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅស្នងការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

