ពោធិ៍សាត់ ៖ ទីតាំងបើកអនឡាញខុសច្បាប់ មួយកន្លែង ត្រូវបានកម្លាំងចម្រុះ របស់ខេត្តពោធិ៍សាត់ ចុះបង្ក្រាប ឃាត់ខ្លួនមនុស្ស២៧នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។



ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២៧នាក់ ជាជនបរទេស ៖ ជនជាតិចិន វៀតណាម មីយ៉ាន់ម៉ា និងដកហូតសម្ភារៈពាក់ព័ន្ធ មួយចំនួន ។ ជនដែលឃាត់ខ្លួន និងសម្ភារៈជាវត្ថុតាង សមត្ថកិច្ចនាំយកទៅស្នងការខេត្តដើម្បី អនុវត្តបន្តតាមនីតិវិធី៕
អត្ថបទ៖ តាតុងសែនជ័យ

