ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋក្នុងបុរីមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចេញជួយបាញ់ពន្លត់។ ហេតុការណ៍គ្រោះអគ្គិភ័យបានកើតឡើងកាលវេលាម៉ោង១២:២៦នាទី ថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០២៥​ ស្ថិតនៅចំណុចទីតាំងក្នុងបុរីឡុងនី​ គម្រោងទី៤​ ផ្ទះលេខ២៣​ ផ្លូវលេខ០៣​ ស្ថិតក្នុងភូមិប្រការ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា ម្ចាស់ផ្ទះខាងលើ មានឈ្មោះ ស៉ីន​ ស្រីខាវ​ ភេទស្រី​ អាយុ២៨ឆ្នាំ មុខរបរ​ មេផ្ទះ​ មានទីលំនៅ​ ទីតាំងកេីតហេតុខាងលេី​ ចំពោះករណីអគ្គីភ័យខាងលើនេះគឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី​ កុងម៉ា ចំណែកសំភារៈដែលខូចខាត៖​ បន្ទប់​ទទួលភ្ញៀវ​ដូចជា​ ទូតាំង​ ម៉ាស៉ីនត្រជាក់​ និង​ ពិដាន​ ។

ក្នុងហេតុការណ៍អគ្គីភ័យខាងលើពុំបណ្តាលឲ្យមានអ្នករងរបួសឬស្លាប់នោះទេ ដោយឡែកសមត្ថកិច្ចបានប្រេីប្រាស់រថយន្តទាំងអស់ចំនួន០២គ្រឿង​ រថយន្តការិ.អគ្គិភ័យ : ចំនួន០១គ្រឿង​ រថយន្តជំនួយអន្តរាគមន៍ៈ ស្រាបៀកម្ពុជាចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់សរុប០៩ម៉ែត្រកូប​ ហើយអគ្គីភ័យខាងលើនេះបានរលត់ទៅវិញទាំងស្រុង: នៅម៉ោង១២:៥នាទី​ ថ្ងៃខែឆ្នាំដដែល​ ៕

អត្ថបទ៖ សេង សាវី

Share.