ថ្មីៗនេះ ដោយមានការកើនឡើងពីការឆបោកតាមអនឡាញគ្រប់ទម្រង់ ជាពិសេសក៏ឆបោកតាមរយៈការទិញទំនិញ ឬសម្ភារៈនៅលើអនឡាញដោយមិនទទួលបានទំនិញ ឬសម្ភារៈ។ តស់ មកឈ្វេងយល់ទាំងអស់គ្នាពីបទពិសោធន៍ ដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់តាមមធ្យោបាយណាខ្លះ ដើម្បីឆបោកប្រាក់ពីជនរងគ្រោះ ៖

បើតាមអ្វីដែលជនរងគ្រោះបានលើកឡើង វិធីសាស្រ្តសង្កេតមធ្យបាយបោកប្រាស់របស់ពួកគេរួមមានដូចជា៖
១. សម្ភារៈ ឬទំនិញលក់ជូនក្នុងតំលៃទាបជាងទីផ្សារ ឬមានប្រមូសិនបញ្ចុះតម្លៃខ្ពស់
២. មានសារសម្លេង និងការសរសេររៀបរាប់ពេញចិត្តនឹងទំនិញ ភាគច្រើនជាគណនីក្លែងក្លាយ (Fake Feedback)
៣. មិនមានទីតាំង និងអាសយដ្ឋានលក់ដូរច្បាស់លាស់



៤. មានរូបភាពវិក្ក័យបត្រភ្ជាប់ និងរូបភាពសម្ភារៈទាំងនោះ ដើម្បីបង្កើនទំនុកចិត្ត
៥. មានផេក ឬគណនី (Facebook, Tiktok, Instagram, Telegram) ទើបតែបង្កើតថ្មី មានចំនួន Like ឬ Follower មានតិច
៦. ល្បួងឱ្យជនរងគ្រោះបង់ប្រាក់មុនទាំងអស់ ឬបង់ពាក់កណ្ដាលនៃតម្លៃទំនិញ៕

