កំពង់ចាម៖ អនុវត្តតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល និងក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានដាក់កម្លាំងក្រុមការងារស្រុក ចុះស្រាវជ្រាវ និងពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើសតាម Online (Online Scam) និងធ្វើរដ្ឋបាលជំហរ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកងមាស ក្នុងដើម្បីចូលរួមបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាម អនឡាញ គ្រប់ប្រភេទ ។

យោងអនុសាសន៍របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម នាពេលថ្មីៗនេះ បានបញ្ជាក់ថា យុទ្ធនាការបង្ក្រាប និង ទប់ស្កាត់បទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់អនឡាញគ្រប់ប្រភេទ គឺជាកិច្ចការអាទិភាព សម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ យោងតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញគ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋាន និងយោងតាមកាណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕

អត្ថបទ៖ អាចារ្យលាក់

