ឆ្លងកាត់ការប្រកួតអស់រយ:ពេល ៦ថ្ងៃ ប្រទេសថៃ ទទួលបានចំណាត់ថ្នាក់លេខ១ នៃការប្រកួតកីឡាវាយកូនបាល់លំដាប់ពិភពលោក Davis Cup Asia/Oceania Group III ឆ្នាំ 2025 នៅទីក្រុង Bac Ninh ប្រទេសវៀតណាម។

ក្រុមទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ រួមមាន៖
ចំណាត់ថ្នាក់លេខ១៖ ប្រទេសថៃ

ចំណាត់ថ្នាក់លេខ២៖ ឥណ្ឌូនេស៊ី

ចំណាត់ថ្នាក់លេខ៣៖ ស៊ីរី

ការប្រកួតកីឡាវាយកូនបាល់លំដាប់ពិភពលោក Davis Cup Asia/Oceania Group III ឆ្នាំ 2025 មាន ៩ប្រទេសចូលរួម ចែកចេញជា ២ពូល រួមមាន៖ ពូល A មាន ថៃ អារ៉ាប៊ីសាអូឌីត វៀតណាម និងសិង្ហបុរី និងពូល B កម្ពុជា ឥណ្ឌូនេស៊ី ស៊ីរី ហ្សកដានី និងស្រីលង្កា។ ការប្រកួតត្រូវបានចាប់ផ្ដើម កាលពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា សម្រាប់ជ័យជម្នះចំណាត់ថ្នាក់លេខ១ ដល់លេខ៣ របស់ ថៃ ឥណ្ឌូនេស៊ី និង ស៊ីរី នឹងដឹកដៃគ្នាឡើងទៅកាន់ការប្រកួតកីឡាវាយកូនបាល់លំដាប់ពិភពលោក Davis Cup Asia/Oceania Group II នៅឆ្នាំបន្ទាប់ ខណ: កម្ពុជា និងស្រីលង្កា ធ្លាក់ទៅលេង Davis Cup Asia/Oceania Group IV៕


