កំពង់ធំ÷ មន្ត្រីជំនាញរបស់ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ នៅថ្ងៃចុងសប្តាហ៏នេះ ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចតាសោម ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០៤របាំងរបាំងប្រវែង៤០០ម៉ែត្រ បង្គោលចំនួន២០០ដើម សាច់ឡុកចំនួន៨ គ្រឿង លបលូចំនួន៨មាត់។

ថ្ងៃដដែលនេះ.លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅចំណុច ព្រែកបាឡត ក្នុងភូមិសាស្ត្របាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន (០១ ករណី) បានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទ ខុសច្បាប់ របាំងសាច់អួនក្រឡាញឹក នៅនឹងកន្លែងរួមមាន÷
របាំងសាច់អូនក្រឡាញឹកចំនួន០២របាំង ប្រវែង២២០ម៉ែត្រ ឡុកសាច់អូនចំនួន៥គ្រឿង លូសាច់អួនចំនួន៥មាត់ បង្គោលឈើចំនួន៥៧០ដើម។

ចំណែកឯលោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំកម្លាំងសហគមន៍នេសាទស្ពានគ្រង និងសហគមន៍នេសាទនាងនយតាពី ចុះបង្រ្កាបបទល្មើសជលផលក្នុងភូមិសាស្រ្តស្រិកស្ទោង ខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន០២ករណីបានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ ១.របាំងស្បៃមុងចំនួន១៥របាំង ប្រវែង៨០០ម៉ ឡុកចំនួន ១០គ្រឿង លូចំនួន១០មាត់ ២.របាំងសាច់អួនក្រឡាញុឹកចំនួន ៨របាំងប្រវែង ១២០០មឡុកចំនួន៨គ្រឿង លូចំនួន៨មាត់ បង្គោលចំនួន៥០០ដើមចាក់លែងត្រី.ចម្រុះទំងន់ជាង៥០គីឡូក្រាមចូលក្នុងទន្លេវិញ។

អត្ថបទ៖ កំពង់ធំ

