លោក ទៀង ទីនី គ្រូបង្វឹក​ក្រុមយុវជនវិសាខា អាយុក្រោម១៦ឆ្នាំ បាន​លើកឡើង​ពី​ការ​ប្រកួត​លីគយុវជន​អាយុក្រោម ១៦ឆ្នាំកម្ពុជា ថា កាល​រដូវ​កាល​មុន​ការប្រកួត​វគ្គ​សន្សុំពិន្ទុ​ពិត​ជា​ល្អ ក្មេងៗ​មាន​ការប្រកួត​ច្រើន ប្ដូរ​ទឹក​ដី ខណ:ឈាន​ដល់​វគ្គ​ខ្វែង ក្រុម​លេខ១ ត្រូវ​រង់​ចាំនៅ​វគ្គ​ផ្ដាច់ព្រ័ត្រ លេង​បាន​តែ​ ១ប្រកួត។

លោក ទៀង ទីនី បន្ថែម​ថា ប្រសិន​បើការប្រកួត​ប្រើរូបបមន្តយក​ Top4 ដូច​ឈុត​ធំ នឹង​មាន​ការប្រកួត​សន្សុំពិន្ទុ​ ការប្រកួត​កាន់​តែ​ច្រើន កាន់​តែ​ល្អ។ ដូច​នេះ​លោក​ថា សុំឱ្យឆ្នាំនេះ ការប្រកួត​មិន​ចាំបាច់​មានវគ្គ PlayOff តែសូម​ឱ្យមាន​ការប្រកួត​សន្សុំពិន្ទុ​ដូច​ការប្រកួត​លីគ​កំពូល​ដែរុ។

ស្ដាច់​កិច្ចសម្ភាសន៍​ពេញ​របស់​សារព័ត៌មានត្រយង និង​លោក ទៀង ទីនី គ្រូបង្វឹក​ក្រុមយុវជនវិសាខា អាយុក្រោម១៦ឆ្នាំ៖

ការប្រកួតលីគយុវជន អាយុក្រោម១៦ និង១៨ឆ្នាំ U16&U18 Cambodian Youth League ឆ្នាំ២០២៥-២៦ មាន​ ១០​ក្រុម​ចូល​រួម​ប្រជែង​ពាន រួម​មាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញ​ក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។

គួរបញ្ជាក់ថា ការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥។ ការប្រកួតប្រព្រឹត្តរៀងរាល់ថ្ងៃអាទិត្យ ដោយ U18 ដំណើរការពេលព្រឹក និង U16 ពេលរសៀល៕

Share.