ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី គ្រងជើងឯកពានរង្វាន់ SEA V League ឆ្នាំ២០២៥ ក្រោយ​មានពិន្ទុ​ខ្ពស់​ជាងគេ បន្ទាប់ពីឆ្លងកាត់៤ប្រកួត ឈ្នះ៤មាន១០ ពិន្ទុ សម្រាប់ជើងទី២ ។

ចំពោះក្រុមទទួលបានចំណាត់ថ្នាក់រួមមាន ជើងទី២៖

ជើងឯក៖ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី

ជើងឯករង៖ ក្រុមជម្រើសជាតិវៀតណាម

ចំណាត់ថ្នាក់លេខ៣ ក្រុមជម្រើសជាតិថៃ

ចំណាត់ថ្នាក់លេខ៤ ក្រុមជម្រើសជាតិហ្វិលីពីន

ចំណាត់ថ្នាក់លេខ៥ ក្រុមជម្រើសជាតិកម្ពុជា

ពានរង្វាន់ឯកត្តជន ជើងទី២ ៖

  • កីឡាករល្អប្រចាំព្រឹត្តិការណ៍ បានលើកីឡាករ Boy Arnez Arabi របស់ឥណ្ឌូណេស៊ី
  • អ្នកលើកបាល់ល្អជាងគេបានលើ Jasen Natanael Kilanta របស់ឥណ្ឌូណេស៊ី
  • កីឡាករវាយប្រយុទ្ធល្អជាងគេបានលើ Boy Arnez Arabi របស់ឥណ្ឌូណេស៊ី និង Nguyễn Ngọc Thuân របស់វៀតណាម
  • កីឡាករធ្វើរនាំងល្អជាងគេ បានលើ Kissada Nilsawai របស់ថៃ និង Trần Duy Tuyến របស់វៀតណាម
  • កីឡាករវាយសេវាល្អជាងគេ បានលើ Rivan Nurmulki របស់ឥណ្ឌូណេស៊ី
  • កីឡាករការពារល្អជាងគេ បានលើ Joshua Ybañez របស់ហ្វីលីពីន។

សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍ SEA V League ជើងទី២ នៅប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើម​ការ​ប្រកួត​ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ មាន៥ក្រុមចូលរួមប្រកួត ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុ ។

គួរបញ្ជាក់ថា ក្រុម​បាល់ទះជម្រើសជាតិ​ឥណ្ឌូនេស៊ី និងថៃ ធ្លាប់​ឈ្នះ​បាន​ ៣លើកដូច​គ្នា ដោយ​នៅឆ្នាំ២០២៣ ឥណ្ឌូនេស៊ី ឈ្នះជើងឯក​ទាំង២ជើង ខណ:ជើង​ឯក​រង ជើងទី១ ថៃ​ជើង​ទី២ វៀតណាម ដោយឡែក​នៅ​ឆ្នាំ២០២៤ ថៃ​ ឈ្នះជើង​ឯក​ទាំង២ជើង ខណ:​ឥណ្ឌូនេស៊ី ជើង​ឯក​រង​ទាំង២ជើង។

ដោយលែកនៅឆ្នាំ២០២៥ នេះជើងទី១ បានលើក្រុមជម្រើសជាតិថៃ និងជើងទី២ បានលើ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី៕

Share.