ភ្នំពេញ ៖ អាជ្ញាធរខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលនៃគណអភិបាលខណ្ឌ ដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យភូមិសាស្ត្រតាមបណ្ដោយដងទន្លេ ក្នុងដែនសមត្ថកិច្ច និងរដ្ឋបាលរបស់ខណ្ឌ ដើម្បីពិនិត្យ វាយតម្លៃនូវសំណង់ខុសច្បាប់ បញ្ហាអនាម័យបរិស្ថាន ការសង់ផ្ទះបណ្តែតទឹក និងបែរត្រីខុសច្បាប់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ។

លោកអភិបាលខណ្ឌក៏បានដាក់បទបញ្ជាម៉ឺងម៉ាត់ទៅកាន់រដ្ឋបាលសង្កាត់ដែលមានដែនជាប់ដងទន្លេសាប ឲ្យចុះត្រួតពិនិត្យជាបន្ទាន់ និងទទួលខុសត្រូវយ៉ាងតឹងរឹង ចំពោះករណីសំណង់ និងសកម្មភាពណាដែលផ្ទុយនឹងច្បាប់ ជាពិសេសក្នុងតំបន់ ដែលគ្មានការគ្រប់គ្រង ច្បាស់លាស់ បែបអនាធិបតេយ្យ ដែលអាចជាកន្លែងកើតមានការជួញដូរ ប្រើប្រាស់ និងចែកចាយគ្រឿងញៀន ។

ត្រូវមានវិធានការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះសំណង់ និងសកម្មភាពខុសច្បាប់ ដោយមិនអនុញ្ញាត ឱ្យមានកើតឡើងតំបន់ខាងលើ ដែលបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.