ថ្មីៗនេះមានជនរងគ្រោះម្នាក់ក្នុងចំណោមបុរសចំនួន ១,៦៩១ នាក់ដែលជាគ្រូបង្វឹកកាយសម្បទា ឬគ្រូបង្ហាត់ប្រាណ បានចេញមកទម្លាយថា ខ្លួនពិតជាឆ្លងមេរោគកាចសាហាវមួយដែលកើតចេញពីបាក់តេរី Helicobacter pylori ឬ H. Pylori ដែលបងស្រីហុងបានចម្លងមកឱ្យខ្លួន។

យោងតាមគេហទំព័រមន្ទីរសុខភាពផាយ៉ាថៃ បានបញ្ជាក់ថា Pylori (Helicobacter Pylori) ឬមេរោគ ហេចភីលូរ៉ា គឺជាបាក់តេរីមួយប្រភេទដែលបង្កឡើងពីការឆ្លងមេរោគនៅក្នុងពោះវៀន ដែលមេរោគរស់នៅជាមួយទឹកក្នុងពោះរៀន។ បន្ទាប់ពីមេរោគចូលទៅក្នុងរាងកាយ វានឹងរស់នៅក្នុងពោះវៀនជំងឺ បង្កជាជំងឺរលាកនៅក្នុងពោះវៀនដំណាក់កាលដំបូងនៃមេរោគជំងឺមហារីពោះវៀន។ មេរោគលាក់ខ្លួនភ្ជាប់នៅលើស្រទាប់ផ្ទៃក្នុងពោះវៀន ហើយបំផ្លាញកោសិកាបង្កជាជំងឺពោះវៀនដែលអ្នកជំងឺមិនងាយនឹងចាប់អារម្មណ៍។

ជាមួយករណីខាងលើនេះដែរ ជនរងគ្រោះដែលមកពីទីក្រុងណានជីងរូបនេះ បានបញ្ជាក់ថា គ្រូពេទ្យពិតជាបានអះអាងថា រូបលោកបានឆ្លងមេរោគមួយនេះពីបងស្រីហុងយ៉ាងពិតប្រាកដមែន ហើយគ្រូពេទ្យក៏មិនស្ទាក់ស្ទើរក្នុងការចេញមុខផ្តល់ព័ត៌មានពិគ្រោះដល់ជនរងគ្រោះដើម្បីឱ្យប្រុងប្រយ័ត្ន និងមកព្យាបាលចំពោះមេរោគនេះផងដែរ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន komchadluek៕

