
ក្រោយពិធីបានបញ្ចប់ឃើញថា ក្រុមជម្រើសជាតិនារី U16 កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមនារីវៀតណាម និងមីយ៉ាន់ម៉ា សម្រាប់ការប្រកួតពានរង្វាន់ ASEAN U16 Girls’ Championship ឆ្នាំ២០២៥ ដែលប្រទេសឥណ្ឌូណេស៊ី ជាម្ចាស់ផ្ទះ។

នេះជាលទ្ធផលការចាប់ឆ្នោតពានរង្វាន់ ASEAN U16 Girls’ Championship ឆ្នាំ២០២៥
- ពូល A ៖ ម្ចាស់ផ្ទះឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងទីម័រខាងកើត
- ពូល B ៖ វៀតណាម, កម្ពុជា និងមីយ៉ាន់ម៉ា
- ពូល C ៖ ថៃ, សិង្ហបុរី និងអូស្ត្រាលី

សម្រាប់ពានរង្វាន់ ASEAN U16 Girls’ Championship Indonesia 2025 គ្រោងនឹងចាប់ផ្តើមប្រកួតជាផ្លូវការចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ មាន៩ក្រុមចូលរួមប្រកួត បែងចែកជា៣ពូល ក្នុងមួយពូលមាន៣ក្រុម ធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ។

ចំពោះរូបមន្តប្រកួតគឺក្រុមទាំង៩ នៅ៣ពូលផ្សេគ្នាត្រូវប្រកួតវិលជុំយកក្រុមលេខ១ តាមពូលទាំង៣ និងក្រុមលេខ២ល្អ ១ក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។
ពានរង្វាន់ ASEAN U16 Girls’ Championship Indonesia បង្កើតឡើងដំបូងនៅឆ្នាំ២០០៩ ដោកាលនោះប្រទេសមីយ៉ាន់ម៉ា ជាម្ចាស់ផ្ទះ ហើយជើងឯកបានលើក្រុមនារីអូស្ត្រាលី ដោយលែកថៃ គ្រងជើងឯក៣ឆ្នាំជាប់គ្នា ២០១៧,២០១៨,២០១៩ ៕


