ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ នឹងត្រូវបន្តជួបវៀតណាម ម៉ោង៨:០០យប់ នៃការប្រកួតពានរង្វាន់ ASEAN U-23 Mandiri Cup™ 2025 នៅកីឡដ្ឋាន Patriot នៅទីក្រុងហ្សាកាតា ប្រទេសប្រទេសឥណ្ឌូណេស៊ី។

U23 កម្ពុជា ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកជនជាតិជប៉ុន បានត្រឹមស្មើជាមួយ ឡាវ ក្នុងជំនួបទី១ កាលពីរាត្រីថ្ងៃទី១៦ កក្កដា ២០២៥។
តារាងចំណាត់ថ្នាក់ពូល B៖
- វៀតណាម ៣ពិន្ទុ
- កម្ពុជា ១ពិន្ទុ
- ឡាវ ១ពិន្ទុ (អស់ការប្រកួត)

ពានរង្វាន់ ASEAN U-23 Mandiri Cup™ 2025 មាន ១០ប្រទេសចូលរួមប្រកួតប្រជែង ដោយកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយវៀតណាម និងឡាវ ពូល A មាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ ខណ:ពូល C មាន ថៃ មីយ៉ាន់ម៉ា និង ទីម័រខាងកើត ។ ដោយការប្រកួតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ជើងឯកអាយុក្រោម ២៣ប្រចាំតំបន់អាស៊ាន ASEAN U-23 Championship រៀបចំឡើងដំបូងនៅឆ្នាំ២០០៥ ថៃជាម្ចាស់ផ្ទះ ម្ចាស់ជើងឯក ថៃ ឆ្នាំ២០១១ ខកខានការប្រកួត ឆ្នាំ២០១៩ កម្ពុជា ម្ចាស់ផ្ទះ ជើងឯក ឥណ្ឌូនេស៊ី ឆ្នាំ២០២២ កម្ពុជា ម្ចាស់ផ្ទះ ជើងឯក វៀតណាម និងចុងក្រោយឆ្នាំ២០២៣ ថៃ ម្ចាស់ផ្ទះ ជើងឯក វៀតណាម៕


