នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្លិបបាល់ទាត់បឹងកេត បានប្រកាសថានឹងដំណើរទៅបោះជំរុំហ្វឹកហាត់ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ដូច្នេះបឹងកេត ជាក្រុមកម្ពុជាទី៥ ចេញទៅក្រៅប្រទេសប្រកួត Pre-Season មុនរដូវកាល ២០២៥-២៦ បន្ទាប់ពីព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា និងណាហ្គាវើលដ៍។

ព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ក្នុងដំណើរបោះជំរុំហ្វឹកហាត់ ប្រកួត Pre-Season ដែលត្រូវប្រកួតជាមួយក្លិប Terenganu FC និងក្លិប Negeri Sembilan FC។

ក្លិបបាល់ទាត់វិសាខា បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី Pre-Season ក្នុងដំណើរបោះជំរុំហ្វឹកហាត់ ប្រកួត Pre-Season ត្រៀមរដូវកាលថ្មី ដែលត្រូវប្រកួតជាមួយក្លិប Garudayaksa ក្លិប Dewa United FC និង ក្លិប Bhayangkara FC។

ភ្នំពេញក្រោន ត្រូវធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី Pre-Season ក្នុងដំណើរបោះជំរុំហ្វឹកហាត់ ប្រកួត Pre-Season ត្រៀមរដូវកាលថ្មី ដែលត្រូវប្រកួតជាមួយក្លិប Terengganu FC ក្លិប Penang FC ក្លិប PDRM FC និងក្លិប Kedah Darul Aman F.C។

ណាហ្គាវើលដ៍ ធ្វើដំណើរទៅប្រទេសវៀតណាម ចន្លោះពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥៕


