កាលពីថ្ងៃទី២១ កក្កដា សហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានបញ្ចេញបញ្ជីឈ្មោះផ្លូវការរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ត្រៀមចូលរួមប្រកួត ក្នុងពានរង្វាន់ផ្នែកនារីកម្រិតទ្វីប ASEAN Women’s MSIG Serenity Cup 2025 ទីក្រុងហាយហ្វុង ប្រទេសវៀតណាម។

ដោយក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅក្នុង Group A ជាមួយក្រុមជម្រើសជាតិថៃ, វៀតណាម និងឥណ្ឌូណេស៊ី ខណ:ពូល B មានក្រុមជម្រើសជាតិហ្វីលីពីន, មីយ៉ាន់ម៉ា អូស្ត្រាលី និងទីម័រខាងកើត។ ការប្រកួត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហាយហ្វុង ប្រទេសវៀតណាម។
កម្មវិធីប្រកួត ពូល A រួមមាន៖


បញ្ជីរាយនាមក្រុមជម្រើសជាតិនារីកម្ពុជា៖

គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ផ្នែកនារី ASEAN Women’s Cup បង្កើតឡើងដំបូងនៅឆ្នាំ២០០៤ ដោយក្រុមជម្រើសជាតិនារី ថៃ ឈ្នះច្រើនជាងគេ ចំនួន៤លើក, វៀតណាម ឈ្នះចំនួន ៣លើក, មីយ៉ាន់ម៉ា ឈ្នះចំនួន ២លើក, អូស្ត្រាលី U23, ជប៉ុន U23 និងហ្វីលីន ឈ្នះ១លើកដូចគ្នា ចំណែកឯប្រទេសដែលទទួលរៀបចំជាម្ចាស់ផ្ទះច្រើនជាងគេ គឺវៀតណាម៕

