មន្ត្រីរដ្ឋាភិបាលបាននិយាយនៅថ្ងៃអង្គារទី២២ ខែកក្កដាថា មនុស្សយ៉ាងតិច ២៧នាក់ ដែលភាគច្រើនជាកុមារត្រូវបានសម្លាប់ បន្ទាប់ពីយន្តហោះចម្បាំងរបស់បង់ក្លាដែសបានធ្លាក់ចូលទៅក្នុងសាលារៀនមួយក្នុងរដ្ឋធានី ដាបា (Dhaka) ដោយធ្វើឱ្យចំនួនអ្នកស្លាប់មុននេះយ៉ាងហោចណាស់ ២០នាក់ និងអ្នករបួសកើនដល់ជាង១៧០នាក់។ នេះបើយាងតាម សារព័ត៌មាន CNA បានចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ។


ជនរងគ្រោះភាគច្រើនជាសិស្សសាលា ដែលទើបតែត្រូវបានអនុញ្ញាតឱ្យចេញពីថ្នាក់រៀន នៅពេលដែលយន្តហោះ F-7 BJI ផលិតនៅប្រទេសចិន បានបុកចូលសាលា និងមហាវិទ្យាល័យ Milestone កាលពីថ្ងៃចន្ទ។ ឧបទ្ទវហេតុធ្លាក់យន្តហោះនេះដែល ជាឧបទ្ទវហេតុអាកាសចរណ៍សម្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ ហើយក៏បានបណ្តាលឲ្យមនុស្សជាង ១៧០ នាក់រងរបួស។



លោក Sayedur Rahman ជំនួយការពិសេសរបស់ទីប្រឹក្សាក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារបាននិយាយថា “រហូតមកដល់ពេលនេះមនុស្ស២៧នាក់បានស្លាប់ ដោយក្នុងនោះអ្នកស្លាប់ ២៥ នាក់ជាកុមារ និងម្នាក់ជាអ្នកបើកយន្តហោះ”។

