លីម លោកាថុង ថ្លែងប្រាប់ ASEAN United FC ថា៖«សុបិនក្លាយជាការពិត វាជាកិត្តិយសដ៏អស្ចារ្យរាល់ពេលដែលខ្ញុំពាក់អាវកម្ពុជា និងអាចលេងតំណាងឱ្យ U23កម្ពុជា នៅអាយុ១៨ឆ្នាំ ខ្ញុំនឹងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យប្រជាជនកម្ពុជា មានមោទនភាព»។

ក្រុម​ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ នឹងត្រូវជួបវៀតណាម ម៉ោង៨:០០យប់ នៃការប្រកួតពានរង្វាន់ ASEAN U-23 Mandiri Cup™ 2025 នៅកីឡដ្ឋាន Patriot ប្រទេសប្រទេសឥណ្ឌូណេស៊ី។

U23 កម្ពុជា ក្រោម​ការដឹក​នាំ​របស់​លោក Koji Gyotoku គ្រូបង្វឹក​ជន​ជាតិ​ជប៉ុន បាន​ត្រឹម​ស្មើ​ជាមួយឡាវ ក្នុងជំនួប​ទី១ កាល​ពី​រាត្រីថ្ងៃទី១៦ កក្កដា ២០២៥។

តារាងចំណាត់ថ្នាក់ពូល B៖

  1. វៀតណាម ៣ពិន្ទុ
  2. កម្ពុជា ១ពិន្ទុ
  3. ឡាវ ១ពិន្ទុ (អស់ការប្រកួត)៕
Share.