កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួននិងកសាងសំុណំុរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន០៣នាក់ទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដោយជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។
ជនសង្ស័យទាំងទាំង៣នាក់ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវឃាត់ខ្លួនបានកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ នៅចំណុចភូមិម្លូម៉ឺនលិច ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។ ដោយជនសង្ស័យគឺជាមុខសញ្ញាចាស់ដែលបានប្រព្រឹត្តិកម្មភាពជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកពង់ស្ពឺ។

ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ៖ ឃឿន សុខខេន ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអង្គ្រង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ទី២.ឈ្មោះ កើរ រូហ្សា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ព្រីង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងទី៣. ឈ្មោះ ហួន ស្រីនិច ហៅតូច ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។

ជុំវិញការបង្រ្កាបនេះ កម្លាំងសម្ថកិច្ច ដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា ចំនួន ០៤កញ្ចប់(ទម្ងន់១០.៣៨ក្រាម),ថង់ច្រកនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន,ទូរស័ព្ទចំនួន ០៣គ្រឿងនិងម៉ូតូចំនួន០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ត្រយងតូច

