តាកែវ ៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះ ក្នុងបន្ទប់ខាងក្រោម ដោយសារទុស្សខ្សែភ្លើង បង្កឱ្យភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ភ្លាមៗ កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។





តាមសមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សេខ្សែភ្លើង ឆាបឆេះបន្ទប់ខាងក្រោមផ្ទះ ផ្អើលឆោឡោ កម្លាំងអាជ្ញាធរ សមត្ថកិច្ច ទាំងអាវុធហត្ថ ទាំងនគរបាល រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគមន៍ភ្លាមៗ ។



អគ្គិភ័យខាងលើ ភ្លើងឆាបឆេះខូចខាតតែ សម្ភារៈ គ្រឿងសង្ហារឹម តុ ទូ គ្រែ តែប៉ុណ្ណោះ មិនរាលដាលដល់ផ្ទះទាំងស្រុងទេ បន្ទាប់ពីជួយពន្លត់ទាន់ ៕
អត្ថបទ៖ តាតុងសែនជ័យ

