ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងរៀបចំកម្មវិធីវេទិកាអ្នកគាំទ្រ ឆ្នាំ២០២៥ នៅរោងភាពយន្ដ លេជេន អូឡាំព្យា នាថ្ងៃទីពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ។

វេទិកាអ្នកគាំទ្រនេះក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងមានរៀបចំកម្មវិធីជាច្រើនរួមមាន៖ ការដើរបង្ហាញឯកសណ្ឋានប្រកួតផ្លូវការថ្មីរបស់ក្លិបទាំង១១, លេងហ្គេមដើម្បីឈ្នះរង្វាន់, ការបង្ហាញអំពីផែនការយុទ្ធសាស្រ្ដរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ, កម្មវិធីសំណេះសំណាលអំពីឆន្ទះរបស់ក្លិបសម្រាប់រដូវកាលថ្មី ជាមួយថ្នាក់ដឹកនាំក្លិបទាំង១១ និងមានការចែកកាដូអាវដោយកីឡាករទៅអ្នកគាំទ្រផងដែរ ។

គួរបញ្ជាក់ផងដែរ ការរៀបចំកម្មវិធីវេទិកាអ្នកគាំទ្រនេះដើម្បីផ្សព្វផ្សាយផែកការ បង្កើនឱ្យមានសិទ្ធស្នាល រវាងអ្នកគាំទ្រ និងក្លិប ក្នុងការប្រកួតជើងឯកខេមបូឌានព្រីមៀរលីគ (CPL) រដូវកាល ២០២៥-២៦ នឹងចាប់ផ្តើមសប្ដាហ៍ទី១ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ៕

អត្ថបទ៖ CPL

Share.