ស្ថានភាពនៅច្រកអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គិតត្រឹមរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាជនថៃបានសម្រុកចេញពីប្រទេសកម្ពុជាទៅថៃវិញច្រើន ឯប្រជាជនខ្មែរចេញពីប្រទេសមកកម្ពុជានៅមានចំនួនតិច។
សូមចុចអាន៖ ស្ថានភាពនៅច្រកអូរស្មាច់បិទទាំងស្រុង ខណៈកងទ័ពកម្ពុជាថៃបន្ដប្រយុទ្ធនៅឡើយ

ប្រភពពីមន្រ្ដីនគរបាលច្រកទ្វារអន្ដរជាតិប៉ោយប៉ែត សុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានត្រយងថា ភាគីថៃនៅបន្ដបើកឲ្យប្រជាពលរដ្ឋថៃចូលប្រទេស ហើយអនុញ្ញាតឲ្យពលរដ្ឋខ្មែរចេញតាមច្រកអន្ដរជាតិប៉ោយប៉ែតមកកម្ពុជាវិញ។ ប៉ុន្ដែលំហូរប្រជាជនថៃចេញពីកម្ពុជាច្រើន ខណៈពលរដ្ឋខ្មែរមកកម្ពុជាវិញនៅមានចំនួនតិចនៅឡើយ។ ឯកូនសិស្សចេញចូលបានធម្មតា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ប៉ុន្ដែស្អែកប្រែប្រួលយ៉ាងណានៅមិនទាន់ដឹងនៅឡើយ។
សូមចុចអាន៖ ថៃកំពុងសម្តែងធ្វើជាភាគីរងគ្រោះដើម្បីកុហកពិភពលោក និងបិទបាំងអំពើឈ្លានពានរបស់ខ្លួនមកលើកម្ពុជា

សូមជម្រាបថា សភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជានិងថៃកំពុងប្រឈមនៅឡើយ ដោយកងទ័ពនៃប្រទេសទាំងពីរកំពុងប្រយុទ្ធគ្នា បន្ទាប់ពីកងទ័ពថៃបានបាញ់មកលើកងទ័ពកម្ពុជានៅប្រាសាទតាមាន់ធំ កាលពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៥។ ក្រោយពីថៃបើកការវាយប្រហារលើកងទ័ពកម្ពុជានោះ កម្ពុជាបានគ្រប់គ្រងប្រាសាទតាមាន់ធំ ប្រាសាទក្របី និងតំបន់មុំ៣ បាន១០០% ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា៕
