នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យប្រទេសថៃ និងកម្ពុជាអនុវត្តការអត់ធ្មត់ជាអតិបរមា។

លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រមុខ UN បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «អគ្គលេខាធិការកំពុងតាមដានរបាយការណ៍ព្រួយបារម្ភអំពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅព្រំដែនកម្ពុជា និងថៃ»។

បន្ទាប់​ពី​ស្ថានការណ៍​កាន់តែ​តានតឹង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃកម្ពុជា បាន​ជំរុញ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​កោះប្រជុំ​បន្ទាន់​មួយ​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ។

ការអំពាវរបស់ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិកើតឡើងបន្ទាប់ពីស្ថានការណ៍នៅព្រំដែន​កម្ពុជា-ថៃ​បាន​កើន​ឡើង ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៥។ យ៉ាងណា ភាគីកម្ពុជាបានអត់ធ្មត់ និងមានចារឹកចាស់ទុំក្នុងការដោះស្រាយបញ្ហា ប៉ុន្ដែភាគីថៃបានចោទមកលើកម្ពុជា ទាំងដែលការពិតប្រទេសថៃ គឺជាអ្នកផ្ដើមវាយប្រហារមកលើកម្ពុជាមុន កម្ពុជាប្រើសិទ្ធិការពារខ្លួន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិតែប៉ុណ្ណោះ៕

ប្រភព៖ DailyExcelsior

Share.