សារព័ត៌មាន CNA ផ្សាយថា រដ្ឋាភិបាលវៀតណាម បាននិយាយថា មនុស្ស ១០នាក់ ក្នុងនោះមានកុមារ ២នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដក្រុងកាលពីយប់ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា រថយន្តក្រុងដែលកំពុងធ្វើដំណើរពីទីក្រុងហាណូយទៅកាន់ទីក្រុង Da Nang បានបើកចេញពីផ្លូវជាតិ បុកបង្គោលភ្លើងនៅតាមដងផ្លូវ ហើយក្រឡាប់ភ្លាមៗ។



អ្នកបាត់បង់ជវិតទាំងអស់ជាជនជាតិវៀតណាម ក្នុងនោះមានអ្នករួមដំណើរចំនួន១០នាក់ស្លាប់ និង១២នាក់ទៀត បានរងរបួស និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
យ៉ាងណាម៉ិញ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអំពាវនាវឱ្យមានការស៊ើបអង្កេតជុំវិញករណីគ្រោះថ្នាក់ដ៏រន្ធត់នេះ៕

