បាត់ដំបង÷ រយះពេល ២ថ្ងៃចុងក្រោយពលករខ្មែរនាំគ្នាសម្រុកចេញពីទឹកដីថៃ វិលចូលមកប្រទេសកំណើតជាង ១៣ម៉ឺននាក់តាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង។

លោក សឿម ប៊ុនរិទ្ធ មន្ត្រីអ្នកនាំពាក្យ និងជាអភិបាលរងខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា÷ រយះពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥នេះច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង មានពលករខ្មែរប្រុស ស្រី និងកុមារបានសម្រុកចេញពីតំបន់ផ្សេងៗក្នុងប្រទេសថៃទូរលេខកើនឡើងយ៉ាងច្រើនសរុបជាង ១៣ម៉ឺននាក់។

ប្រភពខាងលើបន្តថា÷ ពលករខ្មែរបានធ្វើដំណើរចេញពីប្រទេសថៃមកដល់មាត់ច្រកទ្វារអន្តរជាតិដូងតាំងពីព្រឹកព្រលឹម។ នៅថ្ងៃទី ២៦ ខែកក្កដា មានចំនួន ៦៥ ២៤០នាក់ ក្នុងនោះជាពលករសរុបចំនួន ៦៥ ១៩៥នាក់ ស្រី ២៨ ៤១១នាក់។

ដោយឡែកនៅក្នុងពេលដែលអាជ្ញាធរខេត្តចុះទៅទទួលពលករនៅច្រកទ្វារអន្តរជាតិដូង គិតត្រឹមវេលាម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី ២៧ ខែកក្កដា នេះពលករខ្មែរដែលសម្រុកចេញវិលមកស្រុកកំណើតកើនឡើងដល់ជាង ៧០ ០០០នាក់។

ស្របពេលដែលពលករនាំគ្នាចាកចេញពីប្រទេសថៃ ជាទឹកដីមិនមានសុវត្ថិភាព នាំឲ្យពលករវិលមកប្រទេសកំណើតវិញនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់សាលារាធានីភ្នំពេញ បានបញ្ចេញរថយន្តសម្រាប់ដឹកជញ្ជូនពលករទៅកាន់លំនៅដ្ឋាន បូករួមទាំងរចយន្តរបស់រដ្ឋបាលខេត្តបាត់ដំបង និងរថយន្តមកពីបណ្តានានាមានចំនួនមិនតិចជាង ៧០០រថយន្តឡើយសម្រាប់ជាមធ្យោបាយបង្កលក្ខណ:ដឹកជញ្ជូនពលករទាំងអស់នៅពេលនេះ៕

អត្ថបទ÷ ដំបងក្រញូង

Share.