ដើម្បីបង្កា និងការពារ ពីសុវត្ថិភាពទីតាំង ពីការថតរូបបង្ហោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំឲ្យប្រជាពលរដ្ឋ និងអ្នកយកសារព័ត៌មាន ដែលបានទៅកាន់តំបន់ឈរជើងរបស់វីរៈកងទ័ពជួរមុខនិងតំបន់តំបន់ក្តៅដែលមានពលរដ្ឋភៀសខ្លួន សូមកុំថត ចែករំលែក ឬបង្ហោះតាមបណ្តាញសង្គមបង្ហាញរូបភាព ឬវីដេអូ ពីទីតាំងឈរជើង ពីការចល័តកងទ័ព ឬសកម្មភាពនានារបស់កងទ័ព ដើម្បីជៀសវាងការកំណត់បានទីតាំងរបស់កងទ័ពយើងពីសត្រូវ។
បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីបង្កា និងការពារ ពីសុវត្ថិភាពទីតាំង ពីការថតរូបបង្ហោះ សូមធ្វើការបិទ Location Service នៅក្នុងទូរស័ព្ទ របស់បងប្អូន៕



