សៀមរាប៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងឱ្យលោក យូ ឡាណា អគ្គលេខាធិការរងទី២ នៃកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ព្រិន្ទបាលទោ អួត រ័ត្ន នៅគេហដ្ឋានសព ភូមិបន្ទាយស្រី ឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ព្រិន្ទបាលទោ អួត រ័ត្ន បានពលីជីវិតក្នុងបេសកកម្មការពារបូរណភាពទឹកដីជាតិ ដោយសត្រូវឈ្លានពាន ថ្ងៃទី ២៤ កក្កដា ២០២៥ នៅមូលដ្ឋានសមរភូមិតំបន់ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។
ក្រោមម្លប់នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាកបាទក្រហមកម្ពុជា បានសូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារវីរៈជន និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពឱ្យបានទៅកាន់សុគតិភព។
ការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធព្រិន្ទបាលទោ អួត រ័ត្ន នៅខេត្តសៀមរាម គណៈប្រតិភូកាកបាទក្រហមកម្ពុជាក៏បាននាំយកសម្ភារៈចូលរួមបុណ្យសព រួមមាន៖ អង្ករ មី ជាតិ ត្រីខ ភេសជ្ជៈ និងថវិកាចំនួន ១០លានរៀល ដើម្បីជាជំនួយដល់គ្រួសារ។

