នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ថ្លែងថា បទឈប់បាញ់រវាងកម្ពុជា-ថៃ នឹងចូលជាធរមានចាប់ពីម៉ោង ១២យប់ ពាក់កណ្ដាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា នេះតទៅ។

កិច្ចប្រជុំពិសេសដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ និងមានសហរដ្ឋអាមេរិកជាសហអ្នករៀបចំ រួមទាំងមានចិនជាតំណាងចូលរួម បានបញ្ចប់ទៅដោយរលូននៅក្នុងទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី ដោយនេះជាជំហានដំបូងដ៏សំខាន់មួយ ចំពោះការកាត់បន្ថយភាពតានតឹងនៅតំបន់ព្រំដែននៃប្រទេសទាំង២ និងការស្ដារឡើងវិញនូវសន្ដិភាព។

Share.