លោក Kike Figaredo ជនជាតិអេស្ប៉ាញ ស្ថាបនិកអង្គការ SAUCE នាំយកមូលនិធិ Real Madrid ជួយដល់សាលាសម្រាប់កុមារពិការ នៅខេត្តបាត់ដំបង បានប្រកាសថា៖«ពួកយើងនៅទីនេះ (ប្រទេសកម្ពុជា) ដើម្បីអោយមនុស្សគ្រប់គ្នារស់នៅក្នុងជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ»។

មូលនិធិ Real Madrid និងអង្គការ Solidaridad Ayuda y Unión Crean Esperanza (SAUCE) ដែលមានមូលដ្ឋាននៅខេត្តបាត់ដំបង ប្រទេសកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់គ្នាដើម្បីសាងសង់សាលារៀនខ្នាតអន្តរជាតិមួយសម្រាប់ជនពិការ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។
អង្គការ SAUCE ត្រូវបានបង្កើតឡើងដោយលោក Kike Figaredo ជនជាតិអេស្ប៉ាញ ដែលជាបុព្វជិតសាសនាគ្រឹស្តម្នាក់ដ៏ល្បីល្បាញ។ លោកបានចូលមកកាន់កម្ពុជាតាំងពីឆ្នាំ១៩៨៥មកម្ល៉េះ ហើយសកម្មភាពសប្បុរសធម៌របស់លោកត្រូវបានគេទទួលនៅទូទាំងពិភពលោក៕

