សាលាបាល់ទាត់ជាតិ​បាទី ឈរកំពូលតារាង​ ក្រោយ​បញ្ចប់​ការប្រកួត​សប្ដាហ៍ទី១ នៃពាន​រង្វាន់លីគយុវជន អាយុក្រោម១៨ឆ្នាំ U18 Cambodian Youth League ឆ្នាំ២០២៥-២៦ ក្រោយ​យក​ឈ្នះសាលាតម្រង់ទិស រាជធានីភ្នំពេញ ដោយ​លទ្ធផល ៩-១ កាល​ពី​ព្រឹក​ថ្ងៃទី២៧ កក្កដា។

តារាង​ចំណាត់​ថ្នាក់ ត្រឹម​សប្ដាហ៍ទី១៖

លទ្ធផល​ប្រកួត​ សប្ដាហ៍ទី១៖

ការប្រកួតលីគយុវជន អាយុក្រោម១៨ឆ្នាំ U18 Cambodian Youth League ឆ្នាំ២០២៥-២៦ មាន​ ១០​ក្រុម​ចូល​រួម​ប្រជែង​ពាន រួម​មាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញ​ក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។

ការប្រកួតត្រូវ​បាន​ចាប់ផ្ដើមកាល​ពី​ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដែល​ប្រព្រឹត្តរៀងរាល់ថ្ងៃអាទិត្យ ដោយ U18 ដំណើរការពេលព្រឹក និង U16 ពេលរសៀល។

គួរបញ្ជាក់ថា ក្រុមយុវជនអាយអេសអាយ ដង្កោសែនជ័យ អាយុក្រោម១៩ឆ្នាំ គឺជាម្ចាស់ជើងឯកពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ក្រោយឈ្នះលើក្រុមវិសាខា ដោយបាល់កាត់ក្តី១១ម៉ែត្រ ៤ទល់នឹង៣ ក្រោយស្មើគ្នា ៤-៤ ពេញ១២០នាទីនៅវគ្គផ្តាច់ព្រ័ត្រ៕

Share.