រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចប្រគល់ធុងសំរាមចំនួន៥០០ធុងបន្ថែមពីលើចំនួនធុងសំរាមលើកទី១ ដែលប្រគល់ជូនដល់មន្ទីរបរិស្ថានខេត្តនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ចំនួន ៥០ ធុង និងរថយន្តដឹកសំរាម និងលើកទី២ បានប្រគល់ធុងសំរាម ២២០ ធុង និងរថយន្តដឹកសំរាម ជូនរដ្ឋបាលខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ប្រជាជនរងគ្រោះ បានរត់គេចចេញពីគ្រាប់ផ្លោងរបស់កងទ័ពថៃ ដែលកំពុងរំលោភអធិបតេយ្យភាពរបស់កម្ពុជា មានភាពលំបាកហើយជាពិសេស ការរស់នៅតាមតំបន់សុវត្ថិភាព ដែលបានរៀបចំ អនាម័យបរិស្ថាន ដើម្បីចូលរួមបង្កើនភាពស្អាតនៅជុំវិញមណ្ឌលសុវត្ថិភាព ក៏ដូចជានៅក្នុងមណ្ឌលសុវត្ថិភាព ហើយជាពិសេសនោះ គឺបានផ្សព្វផ្សាយភាពស្អាត ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ហើយក៏ដូចជាភាពស្អាតដែលកាត់ចែងនៅក្នុងចិត្ត និងភាពស្អាតដែលធ្វើឲ្យសុខភាពរបស់ប្រជាពលរដ្ឋ នៅក្នុងមណ្ឌលសុវត្ថិភាពទាំងអស់នោះបាល្អ ។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានតែងតែគិតគូរអំពីជីវភាព និងសុខទុក្ខ គាំទ្រទៅដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពកម្ពុជារបស់យើងដែលបានកំពុងការពារយ៉ាងរឹងមាំបន្ទាត់ព្រំដែនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ភៀសសឹក មកមណ្ឌលសុវត្ថិភាពនានា៕

អត្ថបទ៖ចតុម្មុខ

Share.