ក្រុម​ជម្រើសជាតិវៀតណាម អាយុក្រោម ២៣ឆ្នាំ បាន​ក្លាយ​ជាម្ចាស់​ជើង​ឯកពានរង្វាន់ ASEAN U-23 Mandiri Cup™ 2025 បន្ទាប់​ពី​យក​ឈ្នះ​ឥណ្ឌូណេស៊ី ក្នុង​លទ្ធផល ១-០ ​វគ្គផ្ដាច់ព្រ័ត្រ ការប្រកួត​នោះ​ធ្វើ​ឡើង​នៅ​ក្នុង​កីឡដ្ឋាន Gelora Bung Karno ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាល​ពី​រាត្រី​ថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៥។

នេះជាលើកទី៣សម្រាប់ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំ ដែលបានគ្រងជើងឯក៣ឆ្នាំ​ជាប់គ្នា ពានរង្វាន់ប្រចាំតំបន់អាស៊ាន ASEAN U23 Championship ខណៈការគ្រងជើងឯកលើកដំបូងនៅឆ្នាំ២០២២ លើដីកម្ពុជា លើកទី២ ឆ្នាំ២០២៣ នៅប្រទេសថៃ និងចុងក្រោយឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី ។

ពានរង្វាន់ ASEAN U-23 Mandiri Cup™ 2025 មាន​ ១០ប្រទេស​ចូល​រួម​ប្រកួត​ប្រជែង ដោយកម្ពុជាស្ថិត​នៅ​ក្នុង​ពូល B ជាមួយ​វៀតណាម និង​ឡាវ ពូល A មាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រ៊ុយណេ ខណ:ពូល C មាន ថៃ មីយ៉ាន់ម៉ា និង ទីម័រ​ខាងកើត ។ ដោយការ​ប្រកួត​ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ជើងឯកអាយុក្រោម ២៣ប្រចាំតំបន់អាស៊ាន ASEAN U-23 Championship រៀប​ចំឡើង​ដំបូង​នៅ​ឆ្នាំ២០០៥ ថៃជាម្ចាស់​ផ្ទះ ម្ចាស់ជើង​ឯក ថៃ ឆ្នាំ២០១១ ខកខានការប្រកួត ឆ្នាំ២០១៩ កម្ពុជា ម្ចាស់ផ្ទះ ជើង​ឯក ឥណ្ឌូនេស៊ី ឆ្នាំ២០២២ កម្ពុជា ម្ចាស់ផ្ទះ ជើងឯក វៀតណាម ឆ្នាំ២០២៣ ថៃ ម្ចាស់ផ្ទះ ជើង​ឯក​ វៀតណាម និងឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី ជើងឯកបានលើវៀតណាម​៕

Share.