ឧត្តរមានជ័យ៖ តាមក្រសួងអប់រំបានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះថា សាលាបឋមសិក្សាតាមន្តសែនជ័យ ដែលស្ថិតនៅក្នុងភូមិតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ទទួលរងបាក់បែកខូចខាតអគារសិក្សា សម្ភារៈ ជាដំណំ ដោយសារសមរភូមិប្រយុទ្ធ រវាងកងទ័ពថៃនិងកម្ពុជា រយៈពេល៥ថ្ងៃកន្លងមកនេះ ។

រដ្ឋមន្ត្រីក្រសួងអប់រំបានឱ្យដឹងថា ខូចខាតអគារចំនួន៣បន្ទប់ ធ្ងន់ធ្ងរ សុីទែនទឹក កុំព្យូទ័រ១គ្រឿង ម៉ាសុីហ្វូតូ តុ ទូ និងសម្ភារៈសិក្សាជាចនរើនទៀត ។

ក្រោយបញ្ឈប់បទបាញ់គ្នា មកដល់ពេលនេះ សាលាមិនទាន់បើកដំណើរការសិស្សចូលរៀននៅឡើយទេ មិនខុសណាសាលាផ្សេងៗ ដែលនៅតាមព្រំដែន ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ។

អត្ថបទ៖ តាតុងសែនជ័យ

